ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ សំណូមពរដល់អាជ្ញាធរខេត្តរៀបចំទីកន្លែងសម្រាប់គោរពវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមដើម្បីប្រារព្ធពិធីកាន់ទុក្ខជូនដល់សម្តេចដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥នេះ នៅទីកន្លែងណាក៏បាន
អោយតែអាជ្ញាធររៀបចំជូនពួកគាត់ព្រោះអីគេឃើញមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធជូនសម្តេចរួចហើយក្នុងសាលប្រជុំគណះបក្សប្រជាជន តែពួកគាត់មិនមានលិទ្ធិភាពចូលទៅគោរពវិញ្ញាណក្ខន្ធដូចមន្ត្រីខាងលើនោះឡើយ។សូមបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋបានទទួលដំណឹងដ៏សោកសៅស្តីពីការទទួលមរណភាពរបស់សម្តេចគ្គមហាធម្មពោធិសាលជាស៊ីម កាលពីម៉ោង៣ ៤៥នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ បានធ្វើអោយប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យមានភាពក្តុកក្តួលជាពន់ពេកដែលពួកគាត់ស្មានមិនដល់តែពួកគាត់គ្មានលិទ្ធិភាពរកទីតាំងសម្រាប់គោរពវិញ្ញាណក្ខន្ធជូនដល់សម្តេចនោះឡើយ។គួរំលឹកដែលថា ការបាត់បង់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម មកដល់ពេលនេះ គឺមានរយះពេល៦ថ្ងៃហើយ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែឆ្នាំដ៏ដែល គឺប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលគេស្គាល់ច្បាស់ថាជាពលរដ្ឋធ្លាប់គាំទ្រដល់គណះបក្សប្រជាជន
កម្ពុជាតាមរយះនៃការបោះឆ្នោតគ្រប់អាណត្តិកន្លងទៅដែលគេយល់ឃើញថា មានសម្តេចជាស៊ីម ជាប្រធានកិត្តិយសរបស់គណះបក្សប្រជនកម្ពុជាហើយធ្វើអោយប្រទេសជាតិមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសពលរដ្ឋនិងប្រទេសជាតិទាំងមូលបានរួចចាក់ផុតពី
របបខ្នៅងងឹតនាសម័យប្រល័យពូជសាស៏ពលពតកន្លងទៅហើយគុណបំណាច់របស់សម្តេច
ជាស៊ីមបានចូលរួមរំដោះប្រទេសជាតិអោយមានសេរីភាពឡើងវិញរហូតមកដល់នេះទើបពលរដ្ឋទាំងនោះត្រូវតែចូលរួមគោរពវិញ្ញាណក្ខន្ធដឹងគុណជូនដល់សម្តេចតែគ្មានអាជ្ញាធររៀបចំកម្មវិធីសម្រាប់អោយពួកគាត់ចូលរួមគោរពវិញ្ញាណក្ខន្ឌឡើយ ។លោកគោស៊ុំសារឿត បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា បើបងប្អូនណាចង់ចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចជាស៊ីម សូមអញ្ជើញមកគោរពនៅសាលប្រជុំរបស់គណះបក្សប្រជាជនខេត្តបន្ទាយមានជ័យហើយលោកនិងចាត់តាំងអោយលោកអ៊ីឡុង អនុប្រធានរបស់គណះបក្សខេត្តរៀបចំទទួលបងប្អូនដែលមានបំណងចូលរួមគោរពវិញ្ញាណក្ខន្ធជូនដល់សម្តេចជាស៊ីមចាប់ពីពេលនេះត៏ទៅមិនអោយខកបុះណងឡើយ។
4 Attachments




































