ឯកឧត្តម សុខ លូ ចុះ​ព​ង្រឹ​ក​ក្រុ​ុ​ម​ការងារ​បក្ស​ឃុំ​មានជ័យ​ស្រុក​សណ្តាន់​

0

​កំពង់ធំ​៖ ដើម្បី​ឲ្យ​ការងារ​ប្រកបដោយ​ជោគជ័យ ចាំបាច់​ត្រូវ​ការជួប​សំណេះសំណាល និង​ក្តាប់​នូវ​សភាព​ការកើតឡើង​ថ្មី​. នៅក្នុង​ស្រុក និង​បញ្ហា​ថ្នាំងថ្នាក់​ចិត្ត បញ្ហា​កា​រក​ដំណោះស្រាយ និង​ការ ផ្សះផ្សា​សតិអារម្មណ៍​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​IMG_7649​ឯកឧត្តម សុខ លូ​. ប្រធាន​ក្រុមការងារ​បក្ស​ខេត្ត ចុះជួយ​ស្រុក​សណ្តាន់ បាន​ផ្តោតទៅលើ​ការ​ជម្រុញ​ឲ្យ​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សណ្តាន់ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ ចំណែក​ប្រធាន​ក្រុម​បក្ស និង​កូនក្រុម​ត្រូវ មានការ​ទំនាក់ទំនង​គ្នា សហការគ្នា ដើម្បី​ឲ្យ​ការងារ​បក្ស​ប្រកបដោយ​រលូន និង​ជាការ​ជៀសវាង ប្រធាន​មិន​ស្គាល់​មេក្រុម ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ ត្រូវមាន​ការអូសទាញ​ក្រុមយុវជន ដែលមាន​អាយុ​១៥ និង​១៦ ឡើងទៅ​តាមរយះ​ឪពុកម្តាយ និង​សមាគមន៍ ក្នុង​ការត្រៀម​បោះឆ្នោត​នាពេលខាងមុខ​។​
​ឯកឧត្តម សុខ លូ​. បាន​សំណូមពរ​ឲ្យ​បងៗ​ក្តាប់​សភាព​ការ​ឲ្យ​ច្បាស់លាស់ និង​មិនត្រូវ​ជឿ​លើ​ការ​ញ៉ុះ​ញ៉​ង់ ឧ​បាល​កល តាម​ការឃោសនា​នោះទេ ត្រូវមាន​ការជឿជាក់​ថ្នាក់ដឹកនាំ ដែលមាន​គោលជំហរ​ដ៏​រ៉ឹង​មាំ មាន​នយោបាយ​ច្បាស់លាស់ និង​មានបទពិសោធន៍​ក្នុងការ​ដឹកនាំ​ប្រទេស ឈានដល់​កា​រីកចំរើន​រហូតមក​ដល់​បច្ចុប្បន្ន ពិធី​នេះ​ត្រូវបាន​លើកឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៥ ក្នុង​កិច្ចប្រជុំ​ពង្រឹង​ការងារ​បក្ស​ឃុំ​មានជ័យ ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​។​IMG_7650
​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ពង្រឹង​ក្រុមការងារ​បក្ស ត្រូវបាន​បើកឱកាស​ឲ្យ​ប្រធាន​ក្រុមការងារ​បក្ស​ភូមិ បាន​ឡើង​មានមតិ​យោបល់ ដើម្បី​លើកយក​នូវ​បញ្ហា​មក​ដា​ក់លើ​តុ ដើម្បី​រួមគ្នា​គិត​រួមគ្នា​ធ្វើ​តែ បញ្ហា​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍ គឺ​កូនក្រុម​បក្ស​មួយចំនួន​មាន​វិបត្តិ​ខាង​ហិរញ្ញវត្ថុ ទើប​នាំគ្នា​ចាកចេញ​ទៅធ្វើ​ចំណាក់ស្រុក​នៅ​ប្រទេសជិតខាង ធ្វើអោយមាន​ផល​ពិបាក​ក្នុង​ការរួបរួម សមាជិក​បក្ស​។​
​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម សុខ លូ បាន​ផ្តាំផ្ញើរ​ដល់​មេភូមិ មេឃុំ ជួ​ុ​យ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន សូមកុំ​ឲ្យ​មានការ​ជឿ​លើ​អង្ក​ការ​មួយ ដែល​បាន​ដើរ​ធ្វើ​សកម្មភាព ដើរ​ខ្ចីលុយ​ពី​ប្រជាពលរដ្ឋ ហើយ​សន្យាថា​និង​ឲ្យ​ការប្រាក់​១០​ភាគរយ និង​ត្រូវបាន​ហាមឃាត់ ពី​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​រឿង​បោកប្រាស់ ដោយសារតែ​ក្រុមហ៊ុន​ពុំមាន​ច្បាប់​អនុ​ញ្ញ​តិ​នោះទេ តែ​នៅពេល​ដែលមាន​ការបាត់​បង់​ដោយ​ប្រកា​ណាមួយ​នាំ​ឲ្យ​មានការ​សោកIMG_7648ស្តាយ ម្យ៉ាងទៀត​សំណូមពរ​ឲ្យ​មេភូមិ មេឃុំ ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់លាស់ ពី​បញ្ហារ​ប្រជាពលរដ្ឋ​ដែល​គាត់ សុំ​ខ្ចីលុយ ពី​អង្ក​ការ​នេះ​អង្ក​ការ​នោះ អ្នកខ្លះ​ខ្ចី​ដល់​ទៅ​៥​ស្ថាប័ន​ក៏មាន តែ​ការខ្ចី​នោះ​ដោយ​មិនបាន​យក​ថវិការ ទៅ​ប្រកបមុខរបរ​ត្រឹមត្រូវ​នោះទេ អ្នកខ្លះ​យកមក​ជប់លាង ខ្លះ​ខ្ចី​យកលុយ​មក​រៀបការ ខ្លះ​ខ្ចីលុយ យក​ធ្វើដំណើរ​ទៅធ្វើ​ការ​នៅ​ថៃ តែបើ​សិន​មេឃុំ មេភូមិ ចេះតែ​ស៊ី​ញ៉េ​រ​ឲ្យ​ខ្ចីលុយ​វា​ប្រៀបបាន​ទៅនឹង​សំលាប់​គាត់​។​
​ដោយ ប៊ុន រដ្ឋា​.