​ដើម​ធ្នង់​យក្ស​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ណ៍​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ

0


​កំពង់ធំៈ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បឋមសិក្សា​ង​ន ឃុំ ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាននាំគ្នា​សម្តែង​ការ ព្រួយបារម្ភ​ណ៍ និង​ដើម​ធ្នង់​យ​ក្យ​មួយ​ដើម ដែល​បាន​ដុះ​នៅក្នុង​បរិវេណ​សាលា មកជា​យូរណាស់​មកហើយ និង​ជាច្រើន​ជំនាន់ ខណៈពេលដែល​ឈើ​ប្រភេទ​ឈើ​ធ្នង់ កាន់​តែមាន​តំលៃ​ឈ្មួញ​កាន់តែ​ស្រក់ទឹកមាត់​ចង់បាន​ឈើ​មាន​តំលៃ ទៅគ្រប់​គ្រង សិស្សានុសិស្ស​បាននាំគ្នា​កាន់​ដៃ​គ្នា​ជុំវិញ​ដើម​ធ្នង់​យ​ក្យ​នេះ បញ្ជាក់​ពី​ក្តី​ស្រឡាញ់ និង​ហាម​មិន​ឲ្យ​មានការ ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​IMG_7683
​លោក គ្រូ បង្រៀន​នៅ​សាលាបឋមសិក្សា ង​ន បាន​ឲ្យ​ដឹងថា គាត់​ក៏​មិនដឹងថា ដើមឈើ​ធ្ន​ង​យក្ស​នេះ មាន​អាយុ​ប៉ុន្មាន ហើយ​នោះទេ គ្រាន់តែ​ដឹងថា​គាត់​កើតមក ឃើញ​ដើម​ធ្នង់​ហ្នឹង រហូតមកដល់​បច្ចុប្បន្ន​គាត់​មាន​អាយុ ជាង​៥០​ឆ្នាំ​ហើយ តែ​ឃើញ​ដើម​ធ្ន​ង​នេះ​នៅតែ​ប៉ុណ្ណឹង បើតាម​ប៉ាន់ស្មាន ប្រហែល​ជាង​១០០​ឆ្នាំ​ហើយ លោក​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ ទាំង​ប្រជាពលរដ្ឋ ទាំង​សិស្ស មានការ​ព្រួយបារម្ភ​ណ៍ ខ្លាច​មាន​គេ​មក​លួច​កាប់ លួច​អារ ទើប​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ការពារ​ផង ព្រោះនេះ​ជា​ទ្រព្យសម្បត្តិ​របស់​សាលារៀន ដោយ​កន្លងមក​មានកា​រ​លួច​អារ​ដែរ តែមាន​គុណ​លោកតា​ជួយ ធ្វើ​ឲ្យ​ម៉ាស៊ីន​រលត់​មិនអាច​ធ្វើ​សកម្មភាព​បាន​។​IMG_7682
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ធ្លាប់បាន​មានប្រសាសន៍ថា នៅក្នុង​ពិធី​សំណេះសំណាល​មួយ បាន​បញ្ជាក់ថា សង្គម​បច្ចុប្បន្ន​វា​ក្រឡាប់​ចក្រ កាលពីមុន ប្រជាពលរដ្ឋ​ខ្មែរ ប្រកាន់​ភ្ជាប់ ហាម​មិន​ឲ្យ​មាន​ការយក​ឈើ​ព្រៃ ដែលមាន​ដុះ​ពក ដុះ​ខ្មែ​ង ក្រ​ម៉េង​ក្រ​ម៉ោង ចូលមក​ក្នុងផ្ទះ ឬ​យកមក​ធ្វើ​គ្រឿង​ប្រដាប់ គ្រឿង​សង្ហា​រឹម​ជាដើម ដោយ​អះអាងថា​វា​ធ្វើ​ឲ្យ​ចង្រៃ មាន​ខ្មោច​បិសាច​មកកាន់ រកស៊ី​មិនបាន ព្រមទាំង​ធ្វើ​ឲ្យ​គ្រួសារ បែកបាក់ តែ​សម័យ​បច្ចុប្បន្ន ឈើ​គ្រប់​ប្រភេទ មិន​ថា​ឈើ​គ្មាន​តំលៃ ឬ​ឈើ​មាន​តំលៃ ឲ្យ​តែមាន​ដុះ​ពក​ច្រើន រឹតតែ​ត្រូវ បាន់ តែបើ​ឈើ​មាន​តំលៃ​វិញ គឺ​រឹតតែ​ល្អ និង​មាន​តំលៃ​ខ្ពស់ គេ​ទិញ​យកមក​ច្នៃប្រឌិត​ជា​រូប​គ្រប់សព្វ​បែបយ៉ាង វា​បែរជា​ផ្ទុយគ្នា​ទៅវិញ​។​IMG_7673
​ឯកឧត្តម សុខ លូ ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សណ្តាន់ បាន​សំណូមពរ​ឲ្យ ជួយ​គ្នា​ថែរក្សា​ដើម​ធ្ន​ង​យ​ក្យ​ដែល មាន​ទំហំ​គល់​៦​ម៉ែត្រ និង​កំពស់​ជាង​២០​ម៉ែត្រ នៅ​គល់​មាន​ដុះ​ពក​យ៉ាងច្រើន និង​មាន លក្ខណៈ​ល្អ​ប្រណិត ដែល​បាន​ដុះ​នៅ​ជា​គូរ​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ ង​ន ឃុំ ង​ន រាប់រយឆ្នាំ​មកហើយ និង​សុំ​ឲ្យ​បងៗ ពូ​មីង និង​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ថែរក្សា និង​ការពារ​ឲ្យ​ផង ព្រោះ​ជាដើម​ឈើ​ដែល​កម្រ​និង​មាន​ណាស់ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន សង់​ខ្ទម​អ្នកតា​នៅ​ទីនោះ ដើម្បី​ការពារ និង​ត្រូវបាន​ប្រជាពលរដ្ឋ គោរព​ប្រ​និ​ប​ត្តិ​បូជា ជា​រៀងរាល់ថ្ងៃ​។​
​ដោយ ប៊ុន រដ្ឋាIMG_7671 IMG_7672