ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៥នេះលោកហង្សសីុផានិងក្រុមការងារមានលោកមេឃុំ លោកក្រុមប្រឹក្សាស្រុក លោកប្រធានសហគមន៍ និងលោកនាយកសាលា បានចុះទៅពិនិត្យសាលាបឋមសិក្សាមួយខ្នងដែលមាន៣បន្ទប់ស្ថិតនៅភូមិភ្នំជញ្ជាំង
ឃុំជប់វារី ស្រុកព្រះនេត្រះ ខេត្តបន្ទាយមានជ័យ សាលាបឋមសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គីមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតាមរយះលោកហង្សស៊ីផាជាក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ។លោកហង្សស៊ីផាបាននិយាយថាសាលាមួយខ្នងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ខែគុម្ភះឆ្នាំ២០១៥ហើយសាងសង់ចប់នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៥ដែលចំណាយអស់ទឹកប្រាក់អស់១៥០០០ដុលា្លហើយសាលាបឋមសិក្សាភ្នំជញ្ជាំងនេះដែរនិងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខនេះ។លោកហង្សសីុផាបានមានប្រសាសន៍ក្នុងពិធីចុះត្រួតពិនិត្យសាលានោះថាការចុះត្រួតពិនិត្យសាលានេះគឺដើម្បីចង់រកឲ្យឃើញថាតើជាងសំណង់ធ្វើសាលានេះធ្វើមានគុណភាពនិងប្ចេកទេសយ៉ាងណានិងដើម្បីធ្វើការកែសំរួលឡើងវិញ។ស្របពេលនោះលោកហង្សសីុផាបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងស្រុកព្រះនេតព្រះនេះទាំងអស់ឲ្យចេះជួយថែរក្សានូវសាលាបឋមសិក្សានេះឲ្យបានគង់វង្សនិងយូរអង្វែងសំរាប់ក្មេងៗជំនាន់ក្រោយចូលសិក្សាបន្ត។ហើយលោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យចេះចុះសួរសុខទុក្ខ ដល់ផ្ទះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងរយះពេលកន្លងមកដូចជាជួបប្រទះនូវគ្រោះ
ធម្មជាតិដូចជាខ្យល់កន្ទាក់ជួបគ្រោះរាំងស្ងួតជាដើម។លោកហង្សស៊ីបាននិយាយបន្តទៀតថាអាជ្ញាធរត្រូវយកចិត្តទុកដាក់បំរើរាស្ត្រឲ្យបានល្អជាពិសេសចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំទាំង៩ដែលក្រសួងមហាផ្ទៃបានឲ្យយកមកអនុវត្តដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមភូមិ ឃុំរស់នៅបានសុខសាន្ត។ហើយលោកបានយកសំណូមពររបស់រាស្ត្រដែលមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះរថយន្តដឹកដីក្នុងភូមិដែលរយះពេលកន្លងមករថយន្តដឹកដីទាំងអស់នោះដឹកដីដាក់តាមភូមិបង្កឲ្យខូចខាតផ្លូវនៅតាមភូមិរបស់គាត់យ៉ាងខ្លាំងគាត់បានសំនូមពរឲ្យរថយន្តដឹកដីទាំងអស់នោះជួយចាក់បំពេញផ្លូវដែលរថយន្តដឹកដីបានបំផ្លាញរយះពេលកន្លងមកហើយជួយស្រោចទឹកដើម្បីឲ្យបាត់ហុយផង៕




































