កំពង់ធំ៖ ឯកឧត្តម សុខ លូ. សមាជិកគណៈអចិន្រៃ្តគណបក្សខេត្ត និងប្រធានក្រុមការងារបក្ស ចុះជួយស្រុកសណ្តាន់ បានជម្រុញឲ្យក្រុម ការងារបក្សក្នុងឃុំងន ស្រុបកសណ្តាន់ ខេត្តកំពង់ធំ ចេះសាមគ្គីគ្នា រួបរួមសមាជិកបក្ស ដោយមានការទំនាក់ទំនងគ្នា និងធ្វើសៀវភៅបច្ចុប្បន្ន
ភាព គ្រប់គ្រងសមាជិកបក្ស ឲ្យដឹងចំនួននូវការចេញចូល និងចំណាក់ស្រុក ដើម្បីឲ្យមានតួលេខច្បាស់លាស់ ចៀសវាងមានតែ ឈ្មោះដោយគ្មានមនុស្ស។ឯកឧត្តម សុខ លូ. បានសំណូមពរឲ្យអាជ្ញាធរ ភូមិឃុំព្យាយាមសម្របសម្រួល រកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ ចៀសវាង បង្ករភាពថ្នាំងថ្នាក់ ត្រូវមានការអប់រំសតិអារម្ភណ៍ បញ្ជាក់ពីគោលជំហរច្បាស់លាស់ និងមានគោលដៅក្នុងការអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្តាប់សភាពការណ៍ ក្នុងភូមិ ឃុំ ណែនាំនូវយុត្តិសាស្ត្រក្នុងការណែនាំទាក់ទាញ ប្រជាពលរដ្ឋ កុំឲ្យជឿលើការញ៉ុះញ៉ង់ និងឧបាលកល របស់បុគ្គលមួយចំនួន និងត្រូវមានការជឿជាក់ថ្នាក់ដឹកនាំ ដែលមានគោលជំហរដ៏រ៉ឹងមាំ ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅរសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំពង្រឹងការងារបក្សឃុំ ងន ស្រុកសណ្តាន់ខេត្តកំពង់ធំ។
ប្រធានក្រុមការងារបក្សភូមិ ឃុំ បានឡើងមានមតិយោបល់ ដើម្បីលើកយកនូវបញ្ហាមួយចំនួន ដើម្បីរួមគ្នាគិតរួមគ្នាធ្វើពីបញ្ហានានាដែល បានកើតឡើងនៅក្នុងឃុំ មេក្រុមបក្សមួយចំនួន កំពុងតែជួបនូវផលពិបាក ដោយសារតែសមាជិកបក្ស និងប្រធានក្រុមបក្សមួយចំនួន បានជួបនូវផលពិបាកផ្នែក ហិរញ្ញវត្ថុ ហើយបានចាក់ចេញទៅធ្វើការនៅប្រទេសថៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ បង្ករឲ្យមានផលពិបាកពី ការតួបតួមសមាជិកបក្ស ម្យ៉ាងវិញទៀតប្រជាពលរដ្ឋមួយចំនួន បានខ្ចីលុយអង្កការជាច្រើន គ្រួសារហើយ ដំណាំដែលបានដាំដុះមិន អំណោយផល ធ្វើឲ្យពួកគាត់ចាំបាច់ ត្រូវបង្ខំចិត្តចាកចេញទៅធ្វើចំណាកស្រុក ដើម្បីរកចំណូលមកសងអង្កការ ។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់មេភូមិ មេឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានគិតពិចារណា នូវការខ្ចីប្រាក់ពីមីក្រូ ហិរញ្ញវត្ថុមួយចំនួន ឲ្យមានផែនការ និងគំរោងច្បាស់លាស់ ក្នុងការខ្ចីប្រាក់ ចៀសវាងនាំយកលុយមកប្រើប្រាស់ ឥតប្រយោជន៍ ដែលជា បញ្ហាក្នុងការរកចំណូលមកវិញ ដែលបញ្ហានេះកន្លងមកមានអ្នករត់ចោលផ្ទះសំបែងរាប់រយគ្រួសារមកហើយ ដូច្នេះមេភូមិ មេឃុំ មុននឹង ឯកភាពឲ្យប្រជាពលរដ្ឋ ខ្ចីប្រាក់ត្រូវដឹងពីគោលការ និងគោលបំណងច្បាស់លាស់សិន និងទទួលបានលផលប្រយោជន៍ ។
ដោយ ប៊ុន រដ្ឋា.




































