រាជបណ្ឌិតសភា​កម្ពុជា​ចារឹក​អក្សរ​លើ​ផ្ទាំងសិលា​អោយ​អាជ្ញាធរ​ ​ជួយ​ថែរក្សា​ការពារ​ស្ថានីយ​សន្លុង​ដូន​ណា​ង​អោយបាន​គង់វង្ស​

0

​ខេត្តព្រះវិហារ៖ ​ស្ថាប័ន​រាជបណ្ឌិតសភា​កម្ពុជា​និង​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​បាន​កសាង​សមិទ្ធផល​បុស្បុក​ក្នុង​ខេត្តព្រះវិហារ​តាម​តំបន់​ការពារ​អភិរក្ស​បណ្តា​ស្ថានីយ​ប្រវត្តិសាស្ដ្រ​ផលិត​ដែក​នៅ​សម័យបុរាណ​ដែល​កម្ពុជា​ជំនាន់​នោះ​គឺ​បុព្វបុរស​យើង​មាន​ប្រាជ្ញា​ឆ្លាត20150615_085013​វៀងវៃ​ចេះ​ស្លដែក​ដើម្បី​យក​ធ្វើជា​ឧបករណ៍​ដាប់​ថ្មភក់​ឈានទៅ​កសាង​ប្រាង្គ​ប្រាសាទ​ដ៍​ល្បីល្បាញ​និង​ស្លដែក​ផលិត​ដាវ​លំពែង​ថែមទៀត​។​
​នៅលើ​សិលាចារឹក​បុស្បុក​១​កន្លែង​កសាង​នៅ​ដើមឆ្នាំ​២០១៣​ដោយ​លោក​សាស្ដ្រាចារ្យ​បណ្ឌិត​ធុ​យ​ចាន់​ធួន​ថ្នាក់ដឹកនាំ​រាជបណ្ឌិតសភា​កម្ពុជា​កំណត់​ជា​តំបន់​អភិរក្ស​ស្ថានីយ​សន្លុង​ដូន​ណា​ង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៩​ស្ថិតនៅ​ឃុំ​ឆែប​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានអោយដឹង​ថា​កិច្ចការ​ស្រាវជ្រាវ​ស្ថានីយ​បុរាណ​និង​កសាង​បុស្បុក​មានការ​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តា​ម​សេចក្ដីសំរេច​លេខ​៥១​សសរ​ចុះ​ថ្ងៃទី​០៦​កញ្ញា​២០១១​។​
​អ្នក​កសាង​សមិទ្ធផល​បាន​បំផុស​មនសិការ​ចារ​ទុក​នៅលើ​ផ្ទាំងសិលា​ចារឹក​ថា​សូមអោយ​អាជ្ញាធរ​ដែនដី​ជួយ​ថែរក្សា​ការពារ​អោយបាន​គង់វង្ស​នូវ​ស្ថានីយ​ស្លដែក​បុរាណ​សន្លុង​ដូន​ណា​ង​ដ៍​មាន​សា​រះ​សំខាន់​ដើម្បី​ទុកជា​កេរតំណែល​អោយ​កូន​ខ្មែរ​ជា​បញ្ញវ័ន្ត​ជំនាន់​ក្រោយ​បាន​សិក្សា​ស្រាវជ្រាវ​បន្តទៀត​។​អក្សរ​ចារឹក​បាន​បញ្ជាក់ថា​ស្ថានីយ​ប្រវត្តិសាស្ដ្រ​ស្លដែក​បុរាណ​មាន​ជាង​២០០​ទីតាំង​នៅតាម​បណ្តា​ស្រុករ​វៀង​ស្រុក​ជ័យ​សែន​ស្រុក​ឆែប​និង​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​,​ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​,​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​និង​ស្រុក​សំរោង​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​20150518_095109
​លោក​នៅ​ចាន់​គាង​មន្ដ្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តព្រះវិហារ​និង​ជា​អតីត​និ​សិ​ត្ស​បុរាណវិទ្យា​ធ្លាប់ជា​សហការី​ក្នុង​ក្រុមការងារ​ស្រាវជ្រាវ​ស្ថានីយ​បុរាណ​ជាមួយ​លោក​សាស្ដ្រាចារ្យ​បណ្ឌិត​ធុ​យ​ចាន់​ធួន​បាន​រៀបរាប់​អោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​មិថុនា​២០១៥​ថា​ក្រុមការងារ​បាន​កសាង​សមិទ្ធផល​បុស្បុក​តំបន់​អភិរក្ស​ស្ថានីយ​ស្លដែក​បុរាណ​ចំនួន​៥​ក្នុង​ខេត្តព្រះវិហារ​។​ក្រុមការងារ​បច្ចេកទេស​បុរាណវិទ្យា​បានធ្វើ​កំណាយ​រកឃើញ​ស្ថានីយ​អភិរក្ស​ទាំងនោះ​មាន​រ៉ែ​ធ្យូងថ្ម​និង​រ៉ែ​ដែក​រួមទាំង​ឧបករណ៍​ផលិត​អំពី​ដែក​មួយចំនួន​ហើយ​បាន​ផ្ញើរ​យកទៅ​ធ្វើ​ការពិសោធ​នៅ​ប្រទេស​ស្វី​ស​និង​អាល្លឺម៉ង់​។​
​លោក​បាន​បន្តថា​លទ្ធផល​ពិសោធ​បានអោយដឹងថា​ឧបករណ៍​ធ្វើ​អំពី​ដែក​នៅ​សម័យបុរាណ​ពិតជា​បុព្វបុរស​ខ្មែរ​យើង​បាន​ផលិត​វា​នៅ​ចន្លោះ​សតវត្ស​ន៍ទី​៩​និង​ទី​១០​ក្នុង​យុគសម័យ​រីកចំរើន​ឈានទៅ​កសាង​ប្រាង្គ​ប្រាសាទ​ដ៍​ល្បីល្បាញ​បន្សល់ទុក​ដល់​បច្ចុប្បន្ន​នេះ​។​លោក​ថ្លែងថា​នៅមាន​ការស្រាវជ្រាវ​រក​ស្ថានីយ​បុរាណ​បន្តទៀត​បើសិន​មាន​គម្រោង​ឧបត្ថម្ភ​ថវិកា​។​លោក​បញ្ជាក់ថា​ពាក្យ​សន្លុង​ជា​ភាសា​ជនជាតិខ្មែរ​ដើមកំណើត​កួយ​មានន័យថា​ទ្ប​ស្លដែក​។​
​គួររំលឹកថា​ស្ថានីយ​ស្លដែក​បុរាណ​នៅ​តំបន់​អភិរក្ស​ឬ​ស្សី​ត្រឹប​ក្នុង​ឃុំ​ឆែប​១​និង​ឃុំ​ឆែប​២​ស្រុក​ឆែប​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​ឧទ្យាន​ជាតិ​មាន​ទំហំ​ផ្ទៃដី​១០​គី​ទ្បូ​ម៉ែត្រ​បួន​ជ្រុង​ត្រូវ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​រាយការណ៍​អោយដឹងថា​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហេង​យូ​វិនិយោគ​ដាំ​អំពៅ​បាន​ប្រើ​គ្រឿងចក្រ​ទំនើបៗ​ឈូសឆាយ​យក​ផ្ទៃដី​អស់​ចំនួន​ប្រមាណ​១​ពាន់​ហិកតា​រួចទៅហើយ​កាលពី​ឆ្នាំមុន​។​តើ​អោយ​អាជ្ញាធរ​ដែនដី​ការពារ​អភិរក្ស​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប​តាម​មធ្យោបាយ​ណា​ទៅ​ទើប​គង់វង្ស ? ៕20150615_085013