សៀមរាប៖ ថវិកាចំនួន ២ម៉ឺនដុល្លា ដែលទទួលបានពីស្មារតីនៃខួបលើកទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៥ ពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ត្រូវបានលោក ឃឹម ប៊ុនសុង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា

ខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកជំទាវ អស់ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យកុមារគន្ធបុប្ផាសាខាទី៣(ក្រុងសៀមរាប)ដែលគេស្គាល់ថា ជាមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នោះ ក្នុងការឆ្លើយតបទៅនឹង តម្រូវការរបស់កុមារនិងស្ត្រី ដែលកំពុងជួបនូវបញ្ហាសុខភាព ម្យ៉ាងទៀតដោយមន្ទីរពេទ្យគន្ធបុប្ផាដែលបានកំពុងជួបវិបត្តិកង្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាលកុមារ និង ស្ត្រីកម្ពុជា ដោយឥតគិតថ្លៃនោះ ។
ក្នុងកិច្ចស្វាគមន៍ និង ទទួលថវិកាសប្បុរសនោះដោយផ្ទាល់ ពីសំណាក់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែល បានខិតខំកៀងគរប្រមូលថវិកាដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ថាមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំង៥កន្លែងដែលបានទទួលព្យាបាលកុមារនិងស្ត្រី ក្នុងឆ្នាំ២០១៤មានចំនួនសរុប១៤១ពាន់៤៤៧នាក់ក្នុងនោះនៅខេត្តសៀមរាបមាន៥៦ពាន់៨១៦នាក់ ជម្ងឺទូទៅលើកុមារ និង ស្ត្រីសម្រាលកូន ។ ដោយឡែកថ្ងៃនេះ មន្ទីរពេទ្យគុន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប មានកុមារ ចំនួន៩០០នាក់ បានកំពុងសម្រាក់ព្យាបាល។លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតBeatRichnerក៏បានឲ្យដឹងផងដែរ អំពីចំនួនកុមារចូលមកនិង ចូលមកពិនិត្យពិគ្រោះជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ជាមាន១ពាន់នាក់ក្នុងមួយថ្ងៃ ក្នុងនោះក៏មានកុមារចំនួនពី១០០ទៅ២០០នាក់ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានចាក់វ៉ាក់សាំងការពាររលាកកន្សោមខួក្បាលឲ្យកុមារក្នុងមួយថ្ងៃ៦០០នាក់នឹងវះកាត់ទូទៅ៣០នាក់ក្នុងមួយថ្ងៃ វះកាត់ជម្ងឺបេះដូងមួយថ្ងៃមួយករណីនិង មួយករណីទៀតវះកាត់តាមតភ្ជាប់បេះដូងតាមសរសៃឈាម ។ ចំពោះស្ត្រីចូលមកសម្រាល់កូន ជាមធ្យម ៦៥នាក់ និង មានថ្ងៃខ្លះទៅដល់៧៥នាក់ ហើយក៏មានស្ត្រីមានផ្ទៃពោះចូលមកពិនិត្យក្នុងមួយថ្ងៃពី៥០០ទៅ៦០០នាក់។តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ដោយចំណោទបញ្ហានៃកំណើនអ្នកជម្ងឺចូលមកសម្រាកព្យាបាលពីតាមបណ្តាខេត្តនៅភូមិភាគពាយ័ព្យនិង ខេត្តនៅភាកឥស្ឍាន្តផងនោះមន្ទីរពេទ្យបានធ្វើការពង្រីកអគារថ្មីកម្ពស់៣ជាន់បម្រើដល់ផ្នែកសម្ភព ទោះបីមន្ទីរពេទ្យខេត្តមានអគារសម្ភពជំនួយរបស់ប្រទេសកូរ៉េតែក៏មិនទាន់បានបំពេញទៅ តាមតម្រូវការរបស់ប្រជាជនកម្ពុជា ហើយអគារថ្មីនេះ មានដាក់គ្រែសម្រាក ៨០គ្រែ និង កន្លែងសម្រាលកូនចំនួន០៨ នៅពេលតែមួយដែលនឹងបើកសម្ពោធនៅក្នុងខែតុលាឆ្នាំ២០១៥ខាងមុខនេះ។ដោយកត្តានេះហើយ ក្នុងពេលបច្ចុប្បន្ននេះមន្ទីរពេទ្យគុន្ធបុប្ផា បានជួបចំណោទបញ្ហានៅថវិកា ដើម្បីទ្រទ្រង់សេវាព្យាបាលដល់ កុមារ និងស្ត្រីកម្ពុជា និង ទ្រទ្រង់ជីវភាពបុគ្គលិកពេទ្យ កម្មករក្នុងមន្ទីរពេទ្យផងដែរ ។

ក្នុងពិធីប្រគល់ថវិកានោះលោកឃឹមប៊ុនសុងក៏បានសម្តែងនូវអំណរគុណផងដែរ អំពីគុណបំណាច់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner និង ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលបានខិតខំយកចិត្តទុកដាក់លើការព្យាបាលដល់កុមារនិងស្ត្រីកម្ពុជាដែលចូលមកទទួលសេវាព្យាបាល ក្នុងមន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប។លោកក៏បានលើកផងដែរថាមន្ទីរពេទ្យគុន្ធបុប្ជា បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជារៀងរាល់ ថ្ងៃ ហើយត្រូវបានប្រជាពលរដ្ឋបានដាក់ឈ្មោះជាមន្ទីរពេទ្យទេវតា ដែលបានជួយពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ព្រមទាំងមានកាយវិកាប្រកបដោយមនុស្សធម៌ទៀតផង ។ លោក ឃឹមប៊ុនសុងក៏បានបន្តទៀតថាដោយការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិង តម្រូវការចាំបាច់របស់មន្ទីរពេទ្យគន្ធបុប្ផាដែលបានកំពុងជួបវិបត្តិកង្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាលកុមារ និងស្ត្រីកម្ពុជា ទើបថ្ងៃនេះគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា បានធ្វើការចែករំលែកនូវថវិកាមួយចំនួន ដែលទទួលបានពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥២ ដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ បានដំណើរការបម្រើសេវាព្យាបាលជូនកុមារ និងស្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាទៀតផង ៕



































