ព្រះសង្ឃ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​ប្រារ​ព​បុណ្យខួប​៧​ថ្ងៃ​ ​ឧទ្ទិស​កុសល​ដល់​ដួងវិញ្ញាណ​ក្ខ​ន្ធ័​សព​សម្តេច ជាស៊ីម​

0

​កំពង់ឆ្នាំង​៖​ដើម្បី​សម្តែង​នូវ​មរណៈទុក្ខ​ដ៏​ក្រៀមក្រម​ចំពោះ​ការបាត់បង់​វិ​រៈ​ជន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ជាតិខ្មែរ សម្តេច​អគ្គ​មហាពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភាជាតិ និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​សាលា​នយោបាយ​ខេត្តDSC05690កំពង់ឆ្នាំង គណៈកម្មាធិការ​រៀបចំ​បុណ្យ​ខេត្ត បានរៀបចំ​ពិធីបុណ្យ​ខួប​៧​ថ្ងៃ ឧទ្ទិស​កុសល ដល់​ដួង​វិ ញ្ញាណ​ក្ខ​ន្ធ័​សព​សម្តេច ជាស៊ីម ដែលមាន​ព្រះសង្ឃ ហា​គឹម ទួន មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​ចូលរួម សរុប​ចំនួន​២០១៥​នាក់​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងថា​៖​ថ្នាក់ដឹកនាំ​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​បានចាត់ទុក សម្តេច​អគ្គ​មហាពោធិ​សាល ជា ស៊ីម​ជា​វិ​រៈ​បុរស​ដែលមាន​វីរៈភាព​ដ៏​ឆ្នើម ក្នុង​ការជួយ​រំដោះប្រជាជន​កម្ពុជា​អោយ​រស់រានមានជីវិត​ឡើង​ពីរ​បប​ឃាតករ ប៉ុល ពត ប្រល័យពូជសាសន៍ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​DSC05647សម្តេច ជាស៊ីម គឺជា​វិ​រៈ​បុរស​ម្នាក់​ក្នុង​ចលនា​ដឹកនាំរ​ណ​សិ​រ្យ​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​ចុងឆ្នាំ​១៩៩៨ រំដោះទឹកដី​កម្ពុជា​។​ជាង​៣០​ឆ្នាំនេះ ក្រោម​ការដឹកនាំ​របស់ សម្តេច ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភាជាតិ មន្ត្រី​របស់ គណៈ​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ និង​សម្តេច​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឆ្លងកាត់​វិបត្តិ​ន​យោ បាយ​ជាច្រើន​ដំណាក់កាល នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដោយបាន​សាមគ្គី​គ្នា​កសាង​មាតុភូមិ​កម្ពុជា អោយមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​។​DSC05707
​ ​ការបាត់បង់ សម្តេច ជា ស៊ីម គឺជា​ការបាត់បង់​វីរៈ​កុលបុត្រ និង​វីរៈបុរស​ខ្មែរ​ដ៏​ឆ្នើម​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែលជា​វីរៈបុរស​គំរូ​គួរអោយ​គោរព​និង​មិនអាច​បំភ្លេចបាន​។​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត ព្រះ​ស​ង្ឍ ហា​គឹ​ទួន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រម និង​សូម​លំឱនកាយ​គោរព​វិញ្ញាណ​ក្ខ​ន្ធ័ សម្តេច ដោយ​គោរព​ស្មោះស្ម័គ្រ និង​សូម​បួងសួង​អោយ​វិ​ញ្ញា​ក្ខ​ន្ធ័​សម្តេច​បាន​សោយសុខ​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។DSC05716
​ ​នៅក្នុង​ពិធី​បុណ្យខួប​៧​ថ្ងៃនេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​ហែ​រកា​រោ​ន​កម្រងផ្កា​ចូលរួម​មរណៈទុក្ខ គោរព​វិញ្ញាណ​ក្ខ​ន្ធ័​ចំពោះ​រូបថត​សម្តេច​អគ្គ​មហាពោធិ​សាល ជា ស៊ីម គ្រប់​​ៗ​អង្គភាព និង​បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ប​ង្ស័​កូ​ល តាម​ប្រពៃណី​សាសនា និង​រាប់​បាត​ប្រគេន​ព្រះសង្ឃ​៨៣​អង្គ ឧទ្ទិស​កុសល​ដល់​ដួងវិញ្ញាណ​ក្ខ​ន្ធ័​សម្តេច ជា ស៊ីម និង​សូម​បួងសួង​ដល់​វិញ្ញាណ​ក្ខ​ន្ធ័​សម្តេច មេត្តាជួយ​ឃុំគ្រង​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ជួបប្រទះ​តែ​សេចក្តីសុខ គ្រប់ប្រការ មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍ ប្រទេសជាតិ​សំបូរ​សម្បាយ​រុងរឿង​រហូត​តទៅ​៕DSC05710 DSC05732 DSC05735