ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមបើកកិច្ចចរចារលើការបន្តកិច្ចសន្យាថ្មីជាមួយខ្សែការពារ Laurent Koscielny ។
គ្រូបង្វឹកលោក Arsene Wenger ត្រូវបានគេមើលឃើញថា កំពុងតែមានផលវិបាកលើការបន្ត កិច្ចសន្យាជាមួយខ្សែការពារស្របពេលដែលរូបគេ
កំពុងត្រូវបានក្លិបធំៗមួយចំនួននៅអឺរ៉ុបមានចំណាប់អារម្មណ៍ចង់បាន ។
យោងតាមគេហទំព័រ Daily Mail បានចុះផ្សាយថា កិច្ចសន្យាថ្មីនេះនឹងធ្វើឲ្យប្រាក់ខែរបស់ Koscielny ឡើងដល់ប្រមាណ ៩០ ០០០ ផោនដែលធ្វើឲ្យរូបគេក្លាយជាកីឡាករទី២ដែលរកចំនូល បានច្រើនជាងគេនៅ Arsenal ជាមួយគ្នានឹងកីឡាករ Jack Wilshere និង Aaron Ramsey ផងដែរ ខណៈដែរកីឡាកររកចំណូលបានច្រើនជាងគេគឺ Mesut Ozil ។
គួរបញ្ជាក់ថា ក្លិបកាំភ្លើងធំទើបតែនឹងបានចុះកិច្ចសន្យាថ្មីជាមួយកីឡាករមួយចំនួននាពេលថ្មីៗនេះដែលមានដូចជា Santi Cazorla និង Tomas Rosicky ហើយព្រមទាំងអ្នកចាំទី Wojciech Szczesny ផងដែរ ៕