កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកនិងព្រំដែនទឹក និងកងកម្លាំងនគរបាលប្រចាំការនៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន

0

ប្រាសាទព្រះវិហារ ៖ បញ្ចប់វគ្គហ្វឹកហ្វឺនកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំឆ្នាំ២០១៥សៀមរាប ឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជាការរងនៃបញ្ជាការដ្ឋានគរបាលជាតិប្រចាំទិសភូមិភាគទី៤ និង ជាគណៈគ្រប់គ្រងវគ្គហ្វឹកហ្វឺនកងកម្លាំងនគរបាលជាតិការពារ15-06-2015 Kheng Someth ( Police ).avi.Still006ព្រំដែនប្រចាំឆ្នាំ២០១៥ បានរាយការណ៍ថា ៖ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសារុបទាំង ៣៥០នាក់ ក្នុងនេះ រួមមាន មកពីបណ្តាអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកនិងព្រំដែនទឹកទាំង៣៤អង្គភាព ចំណុះភូមិភាគទី១ ទី២ ទី៣ ទី៤ និងភូមិភាគទី៥ សារុប ១០២នាក់ និង មកពីអង្គភាពវរសេនាតូចនគរបាលប្រចាំតំបន់គ្មានកងទ័ពបណ្តោះអាសន្ន(ប្រាសាទព្រះវិហារ)ចំនួន ២៤៨នាក់ សិក្ខាកាមសារុបចំនួន ៣៥០ នាក់ ត្រូវបានទទួលវិញ្ញាបនបត្របញ្ញាក់ការសិក្សា ក្រោយពីបានចូលសិក្សាវគ្គហ្វឹកហ្វឺនកងកម្លាំងនគរបាលការពារព្រំដែនប្រចាំឆ្នាំ២០១៥ រយៈពេល១ខែកន្លងមក ។ជាមួយនឹងការបញ្ជប់វគ្គហ្វឹកហ្វឺននេះ នាយនគរបាល ពលនគរបាលការពារព្រំដែនចំនួន ១៨២រូបផ្សេងទៀត ក៏ត្រូវបានទទួលការបំពាក់គ្រឿងឥស្សរិយយស ផងដែរ ។ ពិធីបិទវគ្គហ្វឹកហ្វឺន និងបំពាក់គ្រឿងឥស្សរិយយសនេះ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ។ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងភូមិភាគទី៥ បានលើកបង្ហាញថា ៖ វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គបំប៉នមុខជំនាញច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលពាក់នឹង15-06-2015 Kheng Someth ( Police ).avi.Still007ព្រំដែនគោកនិងព្រំដែនទឹក ហើយក៏ជាវគ្គបង្កើនសមត្ថភាពនិងការយល់ដឹងអំពីបទល្មើសឧក្រិដ្ឋ បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម អំពើភេវរកម្ម ក៏ដូចជាការប្រយុទ្ធប្រឆាំង និង នីតិវិធីជាមូលដ្ឋាន ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ឯកឧត្តមបានបន្តថា កាន់តែមើលឃើញអំពីសារសំខាន់នៃវគ្គនេះ គឺការហ្វឹកហ្វឺនយុទ្ធវិធីវាយលុកដណ្តើមទីតាំងថ្នាក់កងអនុសេនាធំ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន ព្រមជាមួយនឹងការរៀនសូត្រផងដែរ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងបេតិកភ័ណ្ឌ និងការការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ។ នាយឧត្តមសេនីយ៍ ខេង សុមេធ មានប្រសាសន៍ថា ៖ គ្រប់បណ្តាអង្គភាពនគរបាលការពារព្រំដែនទាំងអស់ ត្រូវមានគោលជំហរច្បាស់លាស់ អនុវត្តឲ្យបានជោគជ័យ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។ កងកម្លាំងនគរបាលជាតិ មានប្រពៃណីសហការគ្នាយ៉ាងជិតស្និទ្ធិជាមួយកងយោធពលខេមរភូមិន្ទ រួមសហប្រតិបត្តិការ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង រួមគ្នាដោះស្រាយបញ្ហាដោយសន្តវិធី ដើម្បីកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ៕POLICE P4.avi.Still001