ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំរោងវារីអគ្គីសនីសេសានក្រោមពីរនៅភូមិច្រប់និងភូមិស្រែស្រណុកក្នុងឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងបានចាប់ឆ្នោតយកផ្ទះនិងដីដីកសិកម្មជាសំណងដើម្បីនាំគ្នាមករស់នៅភូមិថ្មីបានដាំដំណាំកសិកម្មសំរាប់ជីវភាព
រស់នៅ។ក្នុងពិធីចាប់ឆ្នោតយកផ្ទះ១១១គ្រួសារនិងយកដី៦១គ្រួសារសំរាប់ប្រជាពលរដ្ឋភូមិច្រប់និងភូមិស្រែស្រណុកនៅថ្ងៃ១៨មិថុនានេះ លោកតែមឈាតំណាងប្រជាពលរដ្ឋនៅភូមិស្រែស្រណុក បានលើកឡើងថាការដោះស្រាយនេះប្រជាពលរដ្ឋព្រមទទួលយកដោយឃើញរូបរាងសំណង់ផ្ទះជាក់ស្តែងបង្ហាញពីភាពទុកចិត្តទាំងសងខាង។លោកបញ្ជាក់ថាក្រៅពីដោះស្រាយនេះប្រជាពលរដ្ឋនៅព្រួយបារម្ភណ៏ទៅលើដីកសិកម្មមួយផ្នែកទៀតក្រែងដីគ្មានជីជាតិដែលនិងឈានទៅចាប់ឆ្នោតទាំងអស់គ្នានៅពេលខាងមុខបន្ទាប់ពីសំណងផ្ទះប្រជាពលរដ្ឋបានព្រមព្រៀងនេះមិនប្រកែកប្រណាំងទេព្រោះឃើញហើយបើថាមិនឃើញអានេះយើងនិយាយថាមិនឃើញតែបើឃើញច្បាស់អ្ចេះយើងទទួលយកបានហើយឃើញជាក់ស្ទែងអញ្ចឹងមានអីជំទាស់ទៀតទទួលយកអភិវឌ្ឍន៏ព្រោះឃើញជាក់ស្តែងអញ្ចឹងមានអីជំទាសទៀតទទួលយកអភិវឌ្ឍន៏ប្រទេសជាតិក៏ធ្វើដើម្បីប្រជាជនប្រជាជនក៏ឃើញ ប្រជាជនក៏ឃើញម៉ូអភិវឍ្ឍន៏មិនត្រឹមត្រូវក៏ប្រជាជនមិនខ្ចីយកដែរបើថា៖អត់ឃើញឥឡូវឃើញច្បាស់ជាក់ស្តែងក៏មានស្អីហ្នឹងប្រកែកទៀតគឺទទួលយកបានហើយ។លោកអ៊ីវវ៉ាន់កៅតំណាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់បានលើកឡើងថា៖ចំពោះបញ្ហានេះក្រុមគណៈកម្មការបានអនុវត្តយ៉ាងម៉ាត់ចត់ទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលនិងពិនិត្យដោះស្រាយទៅតាមស្ថានភាពជាក់ស្តែងបើរកឃើញថាចំណុចណាមួយខុសពីគោលការណ៏ក្រុមហ៊ុននិងកែតម្រូវទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។លោកតំណាងក្រុមហ៊ុនអះអាងថា៖ ក្រុមហ៊ុនបានសហការជាមួយគ្រប់គណៈកម្មការរៀបចំយន្តការដោះស្រាយទៅតាមជំហ៊ាននិមួយៗ បន្ទាប់ពីផ្ទះស្នាក់នៅឈានទៅដីកសិកម្មទៀត ហើយក្រុមហ៊ុនយើងបានធ្វើ
ការឈូសឆាយចប់សព្វគ្រប់ ចំនួនជាង៨០០រយហិចតា សំរាបត្រៀមចែកឲ្យគាត់ក៏ ដូចជាធ្វើប្រពន្ធ័ផ្លូវទៅស្រែរបស់គាត់មុនហ្នឹងចែកឲ្យគាត់ហើយប្រជាជនគាត់ទន្ទឹងចង់បានដីកសិកម្មហ្នឹងឲ្យបានឆាប់ពីព្រោះថា៖ខែហ្នឹងភ្លៀងចាប់ផ្តើមធ្លាក់គាត់ចង់ម៉ូប្រកបរបរកសិកម្មគាត់ដាំដុះជាបណ្តើរពីព្រោះថាបើយើងបើយើងយឺតពេលយើងខាត១ឆ្នាំទៀតហើយជាមួយហ្នឹងខ្ញុំក៏បានត្រៀមលក្ខណៈដីកសិកម្មហ្នឹងថែម៣០ហិចតាទៀតករណីអ្វីថ្ងៃក្រោយកើតឡើងព្យាករអត់ អស់យើងដោះស្រាយជូនពួកគាត់ទាន់ពេលវេលា។លោកដួងពៅអភិបាលរងខេត្តបានជំរុញឲ្យក្រុមហ៊ុនបន្ទាប់ពីការសាងសង់ផ្ទះនេះរួចរាល់ត្រូវពន្លឿនដល់ការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតនៅក្នុងភូមិនេះដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាគ្រប់ច្រកល្ហកពេលបានមករស់នៅក្នុងភូមិថ្មីនេះ។សូមបញ្ជាក់ថា៖ការដោះស្រាយផលប៉ះនេះក្រុមហ៊ុននិងគណៈកម្មការថ្នាក់ខេត្តរៀបចំដោះស្រាយជូនប្រជាពលរដ្ឋនៅភូមិច្រប់និងភូមិស្រែស្រណុកមុនដែលមានចំនួនជាង២០០គ្រួសារនិងនិងជាង៦០០គ្រួសារនៅតាមឃុំផ្សេងៗទៀតក្រុមហ៊ុននិងធ្វើការដោះស្រាយជាបន្តបន្ទាប់ទៅតាមពេលវេលាជាក់ស្តែង៕



































