ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​រយះពេល​បី​ថ្ងៃ​ចប់ ពលករ​សម្រុក​វិលត្រឡប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​ដូច​ទឹកបាក់​ទំនប់​

បន្ទាយ​មានជ័យ៖ ជា​ទម្លាប់​ក្រុម​ពលករ​ខ្មែរ​ចំណាកស្រុក មុន​រដូវចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​គឺ​នាំគ្នា​សម្រុកចូល​មក​ស្រុកកំណើត​ហើយ​បន្ទាប់​ពី​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​បាន​បញ្ចប់ គេ​សង្កេតឃើញ ក្រុម​ពលករ​ចំណាកស្រុក​មាន​ស្រី​មាន​ប្រុស ដោយ​ភ្ជាប់​មក​ជាមួយ​កាបូប ខោអាវ

រយីង​រយោង ក្នុង​មួយ​ថ្ងៃៗ​មាន​រាប់រយ​នាក់ បាន​នាំគ្នា​ជិះ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ក្រុង​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​ឆ្ពោះ ចូល​មក​ទឹកដី ជាយ​ដែន កម្ពុជា​-​ថៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សម្រាក និង​ត្រៀម​ឆ្លងដែន​ទៅ​ទឹកដី​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ខុសច្បាប់​មួយ​ចំនួន​នៅក្នុង​តំបន់ ក្នុង​គោលបំណង​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​ទីនោះ ដើម្បី​រក​ប្រាក់​ចិញ្ចិម​ក្រពះ​របស់​គេ​ផង​ដែរ​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​តំបន់​ជាយ​ដែន​កម្ពុជា​-​ថៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​នេះ​គឺ​គេ​សង្កេតឃើញ​ក្រុម​ពលករ មាន​ស្រី​មាន​ប្រុស ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជា​ទម្លាប់​ទៅហើយ ។​


​តាម​ប្រភព​ពី​ពលក​លករ​ចំណាកស្រុក​ទាំងនោះ​បាន​ឱ្យ​ដឹងថា ការចេញ​ឆ្លងដែន​ទៅរក​ការ​ការធ្វើ​នៅ​ប្រទេស​ថៃ​ជា​ទម្លាប់​នោះ​គឺ​មាន​បី​ប្រភេទ ៖ ទី​១.​ឆ្លង​តាម​ច្រក​ត្រង់​តាមរយះ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​រក​ការ​ធ្វើ​នៅ​ប្រទេស​ថៃ​ស្របច្បាប់​។ ទី​២.​លួច​ឆ្លងតាម​ច្រករបៀង​ដោយ​ពឹងផ្អែក​ទៅលើ​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ និង​នាំទៅរក​ការងារ​ធ្វើ ។​ហើយ​ក្រុម​ពលករ​ទាំងនោះ​បាន​ប្រាប់ថា​បើ​ទៅ​តាមរយះ​មេខ្យល់​គឺ​ចំណាយ​ឱ្យ​មេខ្យល់​ក្នុង​ម្នាក់ ២៥០០​បាត​ទៅ​៣០០០​បាត​ប្រាក់​ថៃ​ជា​ថ្នូរ​ទើប​ការ​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ទីនោះ​បាន​យ៉ាង​រលូន ។ ចំណែក​ទី​៣.​មាន​ក្រុម​ពលករ​ខ្លះ​ចេញទៅ​រក​ការ​ការធ្វើ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពួកគាត់​បញ្ចាក់​ថា​ការធ្វើដំណើរ​តាម​ប្រភេទ​ទី​បី​នេះ​មាន​តិចតួច​បំផុត ។​


​ក្នុងការ​ធ្វើ​ចំនាកស្រុក​របស់​ពលក​រ​ខ្មែរ​នេះ​លោក​ឡេង​ហុង​លាង​មេបញ្ជាការ​សឹក​រង​ក្រុង​ប៉ោយប៉ែត​បាន​សហការណ៏​ជាមួ​យកង​ទ័ព​ជើងគោក​ខេត្ត​បន្ទាយមានជ័យ  ចុះ​ធ្វើ​ការទប់ស្កាត់​និង​បាន​អប់រំ​ពី​ការលំបាក​និង​គ្រោះថ្នាក់​នៅ​ប្រតេស​ថៃ​ផង​ដែរ​។ លោក​មេបញ្ជាការ​បាន​បន្ត​ថា​ការឃាត់​អប់រំ​នេះ​គឹ​លោក​ធ្វើ​និង​ទប់​បានតែ​ច្រក​មួយចំនួន​របស់​ទា​ហ៊ាន​លោក​ឈរជើង​តែប៉ុណ្ណោះ​ចេញពី​ច្រក​របស់​ទា​ហ៊ាន​លោក​គ្រប់គ្រង​ត្រង់​ថា​ទៅ​ចេញ​នៅ​ច្រក​ណា​ក៏​លោក​មិនដឹង  ប៉ុន្តែ​នៅ​ច្រក​មួយ​ចំនួន​ជាង​៤០​ច្រក​តាម​បន្តាត់​ព្រមដែន​ខ្លះ​គេ​មិន​បាន​គិត​ពី​ការគ្រោះថ្នាក់​ដល់​ពលករ​ខ្មែរ​នោះ​ទេ​គេ​គិតតែ​ពី​ផលប្រយោជន៏​ដែល​បាន​មក​ពី​ការចម្លង​ពល​ក​រ​ឆ្លងដែន​តែប៉ុណ្ណោះ​៕

1 2 3