ខេត្តបន្ទាយមានជ័យ
ថ្មីៗនេះនៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៥នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពដល់កងកម្លាំងអន្តរាគមន៍គាំទ្របាញ់គ្រាប់ពិតរបស់កងពលតូចថ្មើជើងលេខ៥១។លោកឧត្តមសេនីយ៍ត្រី សេងធារិនមេបញ្ជាការរងនិងជានាយសេនាធិការកងពលថ្មើរជើងលេខ៥១បានមានប្រសាសន៍ថាវគ្គហ្វឹកហ្វឺនបាញ់គ្រប់ពិតនេះដើម្បីពង្រឹងសមត្ថភាពដល់កងកម្លាំងអន្តរាគមន៍គាំទ្រកងពលតូចថ្មើរជើងលេខ៥១ដែលមានសិក្ខាកាមចំនួន១០៩នាក់វគ្គនេះចាប់ផ្តើមពីថ្ងៃទី៥ដល់១៩មិថុនា២០១៥នេះ។ លោកបានបញ្ជាក់ទៀតថាវគ្គ
ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងអនុសេនាធំគាំទ្របាញ់គ្រាប់ពិតនេះគឺដើម្បីលើកកម្ពស់និងសមត្ថភាពជំនាញក្នុងការបង្កាធ្វើសឹកសង្គ្រៀមដើម្បីទប់ទល់នឹងខ្មាំងសត្រូវនិងការពារបូរណភាពទឹកដីនិងប្រទេសជាតិជាដើម ។ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការកងរថគ្រោះប្រចាំទឹសយោធភូមិភាគទី៥បានមានប្រសាសន៍ដែរថាកងកម្លាំងអង្គ
ភាពកងពលតូចថ្មើរជើងលេខ៥១ដែលបានចូលរួមក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រប់ពិតដើម្បីពង្រឹងដល់កងកម្លាំងអន្តរាគមន៍គាំទ្រឲ្យបន្តយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សមត្ថភាពជំនាញដើម្បីការពារជាតិមាតុភូមិ។លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺននេះទៅកងកម្លាំងទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានត្រឹមត្រូវជាកម្លាំងកងយោធពលខេមរភូមិន្ទដើម្បីការពារបូរណះភាពទឹកដីមាតុភូមិកម្ពុជា៕




































