សៀមរាបៈ នាពេលបច្ចប្បន្នពិភពលោក បានចាប់អារម្មណ៍ ទៅលើសុខភាព និងការហាត់ប្រាណ ដែលប្រកបដោយ ការប្រើប្រាស់សមាធិ និងផ្លូវចិត្ត រួមគ្នាក្នុងពេលតែមួយ ដែកបានជួយឲ្យសុខភាពកាយ និងសុខភាពចិត្ត ឲ្យទទួលបាន លទ្ធផលល្អប្រសើរដល់រាងកាយរបស់មនុស្ស ដែលពិភពលោក កំពុងតែយកចិត្តទុកដាក់ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៥ គឺជាលើកទី១ ដែលបានប្រារព្វពិធី អន្តរជាតិស្តីពីយូហ្គា International Day of Yoga នៅក្នុងខេត្តសៀមរាប មុខបរិវេណមុខអង្គរវត្ត ដែលមានការចូលរួមពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិ សិស្ស និសិត្ស និងអជីវករ ចូលរួមជាង ១០០០នាក់ ដែលបានដឹកនាំ ដោយ ឯកឧត្តម សូម៉ារ៉ា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ ដោយមានការសហការ ស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា សហភាពសហព័ន្ឋយុវជនកម្ពុជា អាជ្ញាធរ ជាតិអប្សរា ខេត្តសៀមរាប ។
ឯកឧត្តម សូម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទិវាស្តីពីយូហ្គានេះ មានសារៈប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋទាំងអស់ និងភ្ញៀវទេសចរណ៍ បានស្វែងយល់ពីការលំហាត់ប្រាណ ដោយសមាធិសម្រួលអារម្មណ៍ ទាំងផ្លូវជាតិ និងផ្លូវកាយ និងសម្រួលសាច់ដុំឲ្យមានសុខភាពមាំមួនហើយនឹងរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ។
ឯកឧត្តម សូម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់បទសម្ភាសផ្ទាល់ សំលេង និងរូបភាព





































