កំពង់ធំ. ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តសេនីយ៍ត្រី សោម. ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកំលាំងK72 ខេត្តបិញភឿកយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម ដើម្បីរុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតសម័យសង្គ្រាមទស្សវត្តឆ្នាំ១៩៧០ ក្នុងខេត្តកំពង់ធំ ដើម្បីនាំ យកអដិ្ឋធាតុទៅប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
https:/
លោក ញូវ ធី មេបញ្ជាការង. ជានាយសេនាធិការ បានបញ្ជាក់ថា នៅរដូវប្រាំងនេះក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ កម្លាំងK72. និងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជីករុរកអដិ្ឋធាតុ.បានចំនួន ៣៣. អដិ្ឋធាតុ. ចំនួនសរុបចាប់តាំងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៥ នេះ តំបន់សឹករងកំពង់ធំ សហការជីករុករកអដិ្ឋធាតុបានចំនួន៩៥៣ អដិ្ឋធាតុរួចហើយ ។
លោក វរៈសេនីយ៍ឯក ចិន បាជុង អនុប្រធានយោធាខេត្តបិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអគុណរាជរដ្ឋាភិបាលកម្ពុជា និងលោកមេបញ្ជាការតំបន់សឹករងកំពង់ធំ ដែលបានសហការគ្រប់យ៉ាង ជួយសម្រួលទាំងទីតាំងស្នាក់នៅ និងការចង្អុលបង្ហាញទីតាំងកប់អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់ក្នុងទឹកដីខេត្តកំពង់ធំ កាលសម័យសង្គ្រាម ហើយសុំឲ្យមានកិច្ចសហការបន្តឲ្យកាន់តែប្រសើរ ឡើងថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ កម្លាំងK72 ក្នុងការុករកអដិ្ឋធាតុ ទោះជាដីរ៉ឹងក៏ដោយក៏កម្លាំង. K72. បានខិតខំប្រឹងប្រែងជីករុករកអដិ្ឋធាតុ ហើយក៏ជាមោទនភាពដែលអាចជីករុករកបានដល់ទៅ ៩៥៣អដិ្ឋធាតុ ដោយបានសហការល្អជាមួយកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះក៏មានផលពិបាក
ខ្លះ ដោយសារតែភូមិសាស្ត្រមានការប្រែប្រួល អ្នកស្គាល់ទីតាំងមានអាយុច្រើន មានការភ្លេចភ្លាំង ឬស្លាប់បង់ជីវិត តែទោះជាមានបញ្ហាខ្លះៗក៏ដោយ ក៏តំបន់សឹករងកំពង់ធំ ព្យាយាមសហការជួយរុករកអដិ្ឋធាតុបន្ថែមទៀត ចុងក្រោយឯកឧត្តម សោម ស៊ុន ថ្លែងអំណរគុណនិងដឹងគុណជានិច្ចនូវការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបប្រល័យេពូជសាសន៍ប៉ុលពត ។
ដើម្បីផ្សាភ្ជាប់ចំណងសាមគ្គីឲ្យកាន់តែរ៉ឹងមាំបន្ថែមទៀតនោះ ប្រតិភូមិវៀតណាម និងថ្នាក់ដឹកនាំរបស់តំបន់ សឹករងកំពង់ធំ បានជូនកាដូរអនុស្សាវរីយ៍ ទៅវិញទៅមក។
ដោយ ប៊ុន រដ្ឋា



































