កម្លាំងតំបន់សឹកចុះធ្វើពលកម្មនៅវិមានរំលឹកគុណយុទ្ធជនពលីសម័យសង្រ្គាម ( VIDEO )

0

កំពង់ធំៈ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាង១០០នាក់ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះធ្វើអត្តពលកម្ម សំអាតទីធ្លា បរិវេណវិមានរំលឹកគុណ យុទ្ធជនពលីសម័យសង្រ្គាម ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៥។12
សូមបញ្ជាក់ផងដែរថា នៅទីតាំងវិមានរំលឹកគុណយុទ្ធជនពលីនេះ ដោយសារតែមានភ្នូរជាច្រើនបានកប់ រប៉ាត់រប៉ាយ ដោយគ្មានរបៀប ខ្លះតូចខ្លះធំ ខ្លះស្ទើរតែរលាយបាត់ជារូបរាងភ្នូរ តែដោយការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តម អ៊ុតសំអន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមន្ទីរស្ថាប័ននានា ជួយដល់ការជួសជុលចាក់ដី សំអាតទីធ្លា ដើម្បីកែលំអរសោភ័ណភាព ឲ្យក្លាយទៅជាកន្លែងប្រារព្វពិធីរំលឹកគុណ និងជាទីតាំងប្រវត្តិសាស្រ្តសម្រាប់ ចង្អុលបង្ហាញនូវវីរភាពអង់អាចក្លាហាន របស់យុទ្ធជនសម័យសង្រ្គាម ដែលបានពុះពារគ្រប់ឧបស័គ្គដើម្បីដណ្តើម យក ជ័យជំនះ និងសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ។11
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា វិមានរំលឹកគុណ យុទ្ធជនពលីនេះ បានដំណើរការកសាងក្នុងឆ្នាំ ១៩៨៨ ដោយផ្ទេរបីសាលាហ្វឹកហ្វឺនថ្នល់បែក មករៀបចំភ្នូរនៅទីនេះវិញ ដែលមានទីធ្លា១,៣២០០ម៉ែត្រការ៉េ ដោយមានការឧបត្ថម្ភ របស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានរៀប ចំឈូសឆាយចាក់ដីនៅទីនេះ ហើយបានរៀបចំកសាងភ្នូរ សាសពបងប្អូនដែលបានពលីជីវិត ពីបុព្វហេតុសង្រ្គាម និង ឲ្យមានជាជួរមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ ដែលមានភ្នូរជាង១៣៤ភ្នូរ ដោយឡែកយុទ្ធជនក្នុងខេត្តកំពង់ធំ បានពលីជីវិតច្រើនណាស់ ដែលមានជិត១០០០នាក់ដោយសារតែសង្រ្គាមផ្ទៃក្នុង ក្រៅពីបច្ចុះនៅទីនេះ គឺសាច់ញាតិ បងប្អូនបាននាំយកទៅបញ្ចុះ តាមមូលដ្ឋានរបស់ខ្លួន ។5
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ការធ្វើអត្តពលកម្មថ្ងៃនេះ គឺជាការសំអាត ហើយជីករណ្តៅជុំវិញ ដើម្បីដាំដើមលឿងរាជ ដើមដូងប្រេង ជុំវិញនិងកែលំអរសោភ័ណភាព ហើយជាទីតាំងប្រវត្តិសាស្រ្តទុកសម្រាប់ក្មេងៗ ជំនាន់ក្រោយឲ្យដឹងថា ជាគោលការណ៍របស់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងស្រាវជ្រាវឈ្មោះ យុទ្ធជន កម្មាភិបាលយើង ដែលបានពលីជីវិតចាប់តាំងពីឆ្នាំ ១៩៧៩មកដល់ឆ្នាំ ១៩៩៨នេះ ដោយមានការឆ្លាក់ឈ្មោះ ឋានៈ ស្រុក និងឆ្នាំពលី ដើម្បីទុកឲ្យបងប្អូនសាច់ញាតិមកទស្សនា បានដឹងពីភាពអង់អាចរបស់យុទ្ធជនក្នុងសម័យតស៊ូ ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំឲ្យមានសន្តិភាព និងមានការអភិវឌ្ឍន៍នៅថ្ងៃនេះ។
ដោយ ប៊ុន រដ្ឋា3 2 4 9