បន្ទាយមានជ័យះទំនាស់ដីធ្លីគ្រប់ប្រភេសដែលកើតមានមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងមូលត្រូវបានលើកមកពិភាក្សានិងបូកសរុបក្នុងកិច្ចប្រជុំបន្ទាន់មួយនៅនិងសាលប្រជុំមន្ទីដែនដីខេត្តនាព្រឹកថ្ងៃទី30មិថុនា2015ដោយមានការចូលរួមពីតំណាងមន្ទីរជុំវិញខេត្តនិងអាជ្ញាធរគ្រប់ស្រុកក្រុង។
លោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណងបានលើកទ្បើងថាកិច្ចប្រជុំនេះធ្វើទ្បើងដើម្បីតបនិងសេចក្តីណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណងបូកសរុបទំនាស់ដីធ្លីគ្រប់ប្រភេទដែលកើតមានក្នុងរាជធានី ខេត្ត ដែលមន្ទីរៀបចំដែនដីរាជធានីខេត្តជាសេនាធិការជូនគណ:អភិបាលខេត្តរាជធានីក្នុងការសម្របសម្រួលប្រមូលព័ត៍មានពីគ្រប់ផ្នែកគ្រប់ថ្នាក់ពាក់ព័ន្ធទើបសម្រេចបានគោលដៅកំណត់ដោយរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់អោយដឹងទៀតថា ថាកិច្ចប្រជុំនេះបានតម្រូវអោយអាជ្ញាធរឃុំ-សង្កាត់ ស្រុក-ក្រុងត្រូវតែបង្ហាញនូវ ករណីទំនាស់ដីធ្លីដែលបានកំពុងដោះស្រាយ មិនទាន់ បានដោះស្រាយនឹងកំពុងបន្តកើតមានថ្មីៗហើយចុះបញ្ចូលទិន្នន័យទាំងអស់ទៅក្នុងគំរូតារាងករណីទំនាស់ដីធ្លីដើម្បីបានរបាយការណ៍មួយគ្រប់ជ្រុងជ្រោយ។
បើយោងតាមស្ថិតិសកម្មភាពការងាររបស់គណះកម្មាការសុរិយោដីខេត្តបន្ទាយមានជ័យពីថ្ងៃដំណើរការមកដល់ចុងខែឧសភា2015នេះទូទាំងខេត្តមានពាក្យបណ្តឹងទំនាស់ដីធ្លី337ករណីក្នុងនោះដោះស្រាយបញ្ចប់បាន108ករណី ច្រានចោល103ករណី ដល់ពាក្យបណ្តឹង45ករណី បញជូនទៅថ្នាក់ជាតិ5ករណី កំពុងដោះស្រាយ76ករណី។
លោក ចុង ផែត អភិបាលរងខេត្តក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍ថាដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រមូលរបាយការនេះសូមអោយបានគ្រប់រឿងសូមអោយអស់លោកជាប្រធានមន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុកក្រុងត្រូវពិតិយ្យទើងវិញនៅទំនាស់ដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួនព្រោះកន្លងមកខេត្តបានខិតខំណាស់ចំពោះរឿងដីធ្លីហើយក៍បានដោះស្រាយបានវ្រើនផងដែល៕




































