ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរីបានរៀបចំធ្វើពិធីប្រគល់រថយន្តសង្គ្រោះមួយគ្រឿងទៅឲ្យមន្ទីរពេទ្យមិត្តភាព កម្ពុជ ជប៉ុនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់រថយន្តសង្គ្រោះទៅឲ្យមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុននោះមានការចូលរួមលោកអោមចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិតកែវសុភ័ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតចន្ទ័ វិឌ្ឈី ណាវុឌ្ឈ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី លោកដេវិនមែនហ្វ្រិត ប្រធានអង្ការ សីុអេន អឹម អេនិងមន្ត្រីពេទ្យជាច្រើននាក់បានចូលរួមផងដែរ។
លោកច័ន្ទវិឌ្ឈីណាវុឌ្ឈបានមានប្រសាសន៍ថាលោកមានសេចក្តីរីករាយឥតឧបមាដោយបានទទួលនូវរថយន្តគិលានសង្គ្រោះមួយគ្រឿងក្រោមជំនួយឧបត្ថម្ភរបស់អង្ការ សីុ អេន អឹម អេ ទុកប្រើប្រាស់ជាផ្លូវការនៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុនស្រុកមង្គលបូរីនេះ។លោកបានបន្តទៀតថាប្រជាពលរដ្ឋដែលបានមកសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុននេះមិនមានការបែងចែករវាងអ្នកមាននិងអ្នកក្រឡើយ។ចំពោះប្រជាជនក្រីក្រត្រូវបានអង្ករ URC P. F. Dនិងបដិភាគរបស់រដ្ឋជាអ្នកបង់ថ្លៃសេវ៉ាជូនមន្ទីរពេទ្យហើយមានប្រាក់ឧប្ថម្ភចំពោះអ្នកជម្ងឺ៤០០០រៀលក្នុងមួយដ្ងៃនិងជូនសោហ៊ុយទៅផ្ទះវិញទៀតផង។
លោកបានបន្តទៀតថានៅក្នុងផ្នែកសេវាដឹកជញ្ជូនសង្គ្រោះអ្នកជំងឺពីមណ្ឌលសុខភាពពីគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិមកកាន់មន្ទីរពេទ្យដោយឥតគិតថ្ងៃ ដោយឡែកបើរថយន្តសង្គ្រោះដឹកអ្នកជំងឺទៅភ្នំពេញឬនៅតាមស្រុកនានាត្រូវបង់ថវិការទៅតាមតំលៃរបស់សេវាហិរញ្ញប្បទាន។លោកកែវសភ័ត្រាក៏បានមានប្រសាសន៍ដែថាមន្ត្រីក្រោមឨវ៉ាតរបស់លោករយះពេលកន្លងមកបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងអស់ដើម្បីព្យាបាលអ្នកជំងឺហើយទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។លោកបានបន្តទៀតថាតែមន្ត្រីពេទ្យទាំងអស់ក៏នៅមានចំណុចខ្វះខាតមួយចំនួនទាំងសំភារះទាំងថវិការនិងធនធានមនុស្ស អកប្បកិរយា សំដីសំដៅខ្លះដែលវាខុសគ្នាទៅតាមអត្តចារឹករបស់មនុស្សម្នាក់ៗតែទោះបីយ៉ាងនេះក៏ដោយក៏មន្ត្រីពេទ្យរបស់លោកនៅតែខិតខំធ្វើការព្យាបាលអ្នកជំងឺទៅតាមបច្ចេកទេសវេជ្ចសាស្ត្រនិងខិតខំកែប្រែឥរិយាបថឲ្យបានកាន់តែល្អប្រសើរប្រកបដោយក្រុមសីលធម៍និងវិជ្ជាជីវះនិងត្រូវចេះគោរពអ្នកជំងឺទៅវិញទៅមកជាដើម៕



































