ឆេះ​រោងចក្រ​ផលិត​ជីគីមី​កសិកម្ម​នៅ​ប្រទេស​ថៃ​សម្លាប់​ពលករ​ខ្មែរ​បីនាក់​

0

​បន្ទាយ​មាន​ជ័​យះ​យ៉ាងហោចណាស់​មាន​ពល​ករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវបាន​គេ​រាយការណ៍​មក​ថា​បាន​ស្លាប់​នៅក្នុង​អគ្គី​ភ​យ័​ឆេះ​រោងចក្រ​ផលិត​ជីគីមី​កសិកម្ម​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​និង​ឃុំ​ថាប់​ឆាង​ស្រុក​សយ​ដាវ​ខេត្ត​ចាន់​បូរី​ប្រទេស​ថៃ​។​
ហេតុការណ៍​ឆេះ​នោះ កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៣​ល្ងាច ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៥​។IMG_5686
ប្រភព​បាន​បញ្ជាក់ថា​អគ្គីភ័យ​បាន​ឆាបឆេះ​ឡើង បន្ទាប់ពី​មាន​សំលេង​ផ្ទុះ​យ៉ាងខ្លាំង​នៅក្នុង​រោងចក្រ​នោះ ។​កម្មករ​ជាច្រើន​នាក់​មាន​ខ្មែរ​និង​ថៃ​បាន​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​ដែល​ខ្លះ​ក៏​ដាច់​ខ្លួន​ជា​បំណែកៗ​ហើយ​ឆេះ​រោល​ឡើង​ខ្លោច​។​សំលេង​ផ្ទុះ​ដែល​បង្ក​ជា​អគ្គីភ័យ​ហើយ​សំលាប់​ពលករ​ខ្មែរ​បីនាក់​នោះ​ត្រូវបាន​គេ​អះអាងថា​បង្កឡើង​ពី​បំពង់​លាយ​គីមី​។​
ជនរងគ្រោះ​ជា​ពលករ​ខ្មែរ​ស្លាប់​ទាំងបី​នោះ​មាន ១- ឈ្មោះ យោន សា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ២- ឈ្មោះ យោន សៅ ភេទ​ស្រី អាយុ ២០ ឆ្នាំ សព​ទាំង​២​នេះ​ជា​បងប្អូន​បង្កើត​និង​គ្នា​ហើយ​ទី ៣-​ឈ្មោះ​ស្រី សៀក ភេទ​ប្រុស អាយុ​ជាង​40​ឆ្នាំ​។ សព​ទាំង ៣​នាក់​នេះ​គេ​មិនទាន់​ដឹង​ទេ​ថា​មានស្រុក កំណើត​នៅ​ភូមិ​-​ឃុំ ស្រុក ខេត្ត​ណា​នៅឡើយ​ទេ​។​
យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេពី​លោក​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ពាក់​ព​ន្ធ័​និង​ការស្លាប់​នេះ​៕​ដោយ​:​ឃិន គ​ន្ធា​IMG_5686 IMG_5692 IMG_5685 IMG_5683