ព្រះ​កុរ​ណា​ព្រះបាទ​សម្តេចព្រះ​បរម​នាជ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​កម្ពុជា យាង​ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា​៩ កក្កដា ឆ្នាំ ២០១៥ ក្នុង​ខេត្តកំពង់ធំ

0

​កំពង់ធំ​៖ ដោយ​ព្រះទ័យ​ព្រះអង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​សព្វព្រះទ័យ​ទៅលើ​ព្រៃឈើ និង​ធនធានធម្មជាតិ ដែល​អាចធ្វើ​ឲ្យ​ប្រជារ​ស្ត្រ ព្រះអង្គ​ទទួលផល អនុផល ពី​ព្រៃឈើ ទើប​មាន​ព្រះរាជបន្ទូល​ដល់ រាស្ត្រ របស់​ព្រះអង្គ​ឲ្យ​ជួយ​គ្នា​ថែរក្សា​ព្រៃឈើ រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ ក្នុង​ម្នាក់​ឲ្យ​បាន​មួយ​ដើម ១​លាន​នាក់ មួយ​លាន​ដើម និង​ធ្វើ​ឲ្យ​ព្រៃឈើ​មានការ​កើនឡើង​។​z1
​ព្រះ​កុរ​ណា​ជីវិត​តម្កល់​លើ​ត្បូង ព្រះមហាក្សត្រ​ខ្មែរ បាន​យាង​ជា​អធិបតី ក្នុង​ឳ​កាស​បុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ ២០១៥ ដែល​បាន​ចាត់​ធ្វើឡើង ដោយ​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ស្ថិតនៅ​ភូមិ​ថ្មសំលាង ឃុំ ក្រយៀ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​សម្តេច​ទាំង​៣ មាន​សម្តេច វិបុល​សេនា​ភ​ក្កី ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ខេត្តកំពង់ធំ និង​មន្ត្រីរាជការ​មកពី​បណ្តាល​ខេត្ត​នៃ​ព្រះ​អា​ជាណា​ចក្រ​ម្ពុ​ជា​ចូលរួម​ផងដែរ ។​a5
​លោក តិ​ប ញាតា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បញ្ជាក់ថា ការដាំ​កូនឈើ​ជាក់ស្តែង​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​នេះ​មាន​ផ្ទៃដី​១០ ហិច​តា ក្នុង​មាន​ឈើ​គ្រញូង កូនឈើ​ធ្នង់ និង​ឈើ​កកោះ ហើយ​និង​ដាំ​ជា​ចំការ​រហូតដល់​ទៅ​១០០​ហិច​តា តែ​ពេលនេះ​បាន​ឈូសឆាយដី​ក្នុងការ​ត្រៀម​ដាំ​បាន​៧០​ហិច​តា​ហើយ កូនឈើ​ទាំងនេះ​ជា​ឈើ​ព្រះរាជទាន​របស់​ព្រះមហាក្សត្រ ។
​ព្រះ​កុរ​ណា ព្រះបាទ​សម្តេច នរោត្តម សី ហ​មុនី ជីវិត​តម្កល់​លើ​ត្បូង បាន​កោតសរសើរ​ចំពោះ​អភិបាលខេត្ត​កំពង់ធំ ដែល​បានបង្ហាញ​ពី​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង របស់​ឯកឧត្តម លោក ជំទាវ សហការី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ឈ្លាសវៃ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ខេត្តកំពង់ធំ សម្រេចបាន​ជោគជ័យ ក្នុងការ​បង្ករ​បង្កើន​ផល ក្នុង​វិស័យ​កសិកម្ម បានទទួល​លទ្ធផល​ល្អប្រសើរ ។​s12
​ព្រះ​កុរ​ណា ព្រះបាទ​សម្តេច នរោត្តម សី ហ​មុនី ជីវិត​តម្កល់​លើ​ត្បូង បាន​មាន​ព្រះរាជបន្ទូល​ថា ការ​ប្រារព្វ​បុណ្យ​រុក្ខទិវា នេះ​គឺជា​ការឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​នៅ​ការ ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជាតិ​កម្ពុជា​យើង រួបរួមគ្នា​ទប់ស្កាត់​គ្រោះមហន្តរាយ នៃ​ការបាត់បង់ សម្បត្តិ​ព្រៃឈើ​និង​ការពង្រឹង​ស្មារតី​ម្ចាស់ការ ទទួលខុសត្រូវ​លើ​ជោគវាសនា​អានា​គត់ នៃ​មាតុភូមិ​របស់ ខ្លួន ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ នៅ​គ្រប់ទិសទី ដើម្បី​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ក្នុង​ការរក្សា​និយ័តភាព​នៃ​ប្រភពទឹក​សម្រួល​អាកាសធាតុ​ឲ្យ​មាន​ប្រក្រតីភាព​s2អនុគ្រោះ ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​សត្វ និង អំណោយផល ដ៏​ប្រសើរ​ដល់​ការដាំដុះ​ដំណាំ​សព្វសារពើរ របស់​ប្រជា​កិ​សករ ពិធីបុណ្យ​រុក្ខទិវា ជា​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម របស់​ប្រជាជាតិ​យើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្លេះ ក្នុងពេល​បច្ចុប្បន្ននេះ​ពិធីបុណ្យ​រុក្ខទិវា ដែល​មានចែង​ក្នុង ច្បាប់​ស្តីពី​ព្រៃឈើ ជា​ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជាតិ ដែល​ត្រូវបាន​ប្រ​រ​ព្វ​ឡើង នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ យើង​ត្រូវ​ចូលរួមចំនែក​រក្សា​ការពារ ភពផែនដី​ជាទី​ជម្រក​ដ៏​សុខសាន្ត​របស់​មនុស្ស​និង​សត្វ បើ​បងប្អូន​ជនរួមជាតិ​ដាំ​ដើមឈើ បាន​ម្នា​ក់មួយ​ដើម ក្នុង​មួយឆ្នាំ យើង​និង​មាន​កូនឈើ​ថ្មី ចំនួន​ច្រើន​លាន​ដើម ដែល​អាច​និង​ដុះ​លូតលាស់​ផ្តល់​ប្រយោជន៍​ជន​យ៉ាងច្រើន នៅ​ថ្ងៃ​អានា​គត់ ។ ដោយ ប៊ុន រដ្ឋាs1 aa a3 a4 a12 a31 43 123 231 a2 a1 23 22 14 13 12 11 9 8 7 1