សៀមរាប : វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំធ្វើឡើងនៅសាលាស្រុកអង្គរជុំកាលពីព្រឹកថ្ងៃទី២២ខែមេសានេះ ក្រោមអធិបតី លោក ជំទាវ ឯម ផល្លា មុនី អភិបាលរង ខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរត់ព័ន្ធ ការកេងប្រវ័ញកម្លាំងពលកម្ម និងការ កេង ប្រវ័ញផ្លូវភេទលើស្រី្ត និង កុមារ ដែលហៅកាត់ ( ប.ជ.រ.ព.ភ )។
លោក ម៉ាក សុផាត ទីប្រឹក្សាសាលាខេត្តសៀមរាប លោកស្រី វរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋានននគរបាលខេត្តសៀមរាប ។
និងមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះពីសំណាក់អស់លោក លោកស្រី អញ្ជើញមកពី មន្ទីរអង្គភាពស្ថាប័ន ដែលពាក់ព័ន្ធ និងអង្គការដៃគូ ជុំវិញស្រុក និងក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរត់ព័ន្ធ ការកេងប្រវ័ញកម្លាំងពលកម្ម និងការ កេង ប្រវ័ញផ្លូវភេទលើស្រី្ត និង កុមារ ដែលហៅកាត់ ( ប.ជ.រ.ព.ភ )បានចូលរួមសរុបចំនួន៤៥ ផងដែរ ។
ដោយវគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យសមាសភាពអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការ ការពារបង្កាទប់ស្កាត់និងធ្វើការផ្សព្វផ្សាយឲ្យបានជាប្រចាំដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតនូវកត្តាហានិភ័យនៃការធ្វើចំណាកស្រុកក៏ដូចជាការចាញ់បោកមេខ្យល់ដែលអូសទាញដោយប្រើគ្រប់រូបភាពនាំបងប្អូន ឲ្យទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសផងដែរ ៕ ដោយ ខេង ខេមរា