​ ​ ​រថយន្ត​យី​ឌុប​ព្រលះ​ជាមួយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អិស​ប្រេ​ស លី​ស្ទូរ

0

​កំពង់ធំ​៖ ស្នូរ​លាន់​ដូច​រន្ទះ​បណ្តាលមកពី​រថយន្ត​ធុន​យ​ក្យ​២​គ្រឿង ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង បង្ករ​ឲ្យ​មាន​អ្នករបួស ដល់​អ្នកធ្វើដំណើរ បណ្តាលមកពី​រថយន្ត​យ​ក្យ​ទាំង​២ គ្រឿង បើកបរ​មិន​គោរព​សិទ្ធ​អតិ​ភាព បើក​ប្រជែង​គ្នា ធ្វើ​ឲ្យ​ប៉ះ គ្នា​ទាំង​កណ្តាលយប់​អា​ធ្រា​ត វេលា​ម៉ោង ១,៥៦​នាទី​យប់​ឈានចូល​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ នៅត្រង់ចំនុច​ភូមិ ធន់​មោង ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​11111
​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ខណៈពេលដែល​ពួកគេ​កំពុងតែ​ស​ម្រា​ន លង់លក់ ក៏បាន​លឺ​សំលេង​ដូច​រន្ទះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រោយមក​ក៏បាន​នាំគ្នារ​ត់ទៅ​មើល ទើប​ដឹងថា​ជា ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​អ្នកដំណើរ ប្រភេទ​ទេសចរណ៍ បាន​បុក​គ្នា​ជាមួយ​រថយន្ត យី​ឌុ​វ​សណ្តោង ម៉ាក​ហ្វា​ឌី​គាំ ក្នុងទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា​ពី​លិចទៅ​កើត ក្នុងនោះ​ក៏មាន​អ្នករបួស​ស្រាល​៥​នាក់​ត្រូវបាន​គេ​ដឹក​ទៅ កាន់​មន្ទីរពេទ្យ​ទាំងយប់ ។​23
​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹងថា ករណី​ដែល​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​រថយន្ត​យី​ឌុប ដាក់​សញ្ញា​ក្បាល​ឡាន ថា P.H បាន​បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំនុច​ផ្លូវ​វាង ដែលមាន​ដាក់​ផ្លាកសញ្ញា​ឲ្យ​វាង តៃកុង​បាន​កាច់ចង្កូត​យ៉ាងខ្លាំង ហើយក៏​ជ្រុល​ទៅ​ប៉ែក​ខាងស្តាំ​នៃ​ថ្នល់ ស្រប​ពេលដែល រថយន្តក្រុង​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0672 បើក​មកដល់​ទីតាំង​ចំនុចកើតហេតុ ក៏​បណ្តាល​ឲ្យ​បុក​គ្នា​តែម្តង ចំណែក អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ពុំទាន់​បានដឹង​ច្បាស់​នោះទេ ដោយសារតែ​ដឹក​ទៅ​ពេទ្យ​ទាំង​កណ្តាលយប់ រីឯ​រថយន្ត​ទាំង ២​គ្រឿង​សមត្ថកិច្ច​បាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សន្ទុក ដើម្បី​ឲ្យ​តំណាង​ចូលខ្លួន​ដោះស្រាយ ។​
​ ​ដោយ ប៊ុន រដ្ឋា 12 123