​ចោរលួច​រថយន្ត​សាំ​យ៉ុង​ពី​ខេត្តសៀមរាប មក​ជាប់អន្ទាក់​នៅ​ខេត្តកំពង់ធំ

0

​កំពង់ធំ​៖ ទ្រព្យរ​ត់រក​ម្ចាស់​ដើម រថយន្ត​សាំ​យ៉ុង​12 កៅ​អ៊ី មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 2A-8646 ពី​ត្រូវបាន​ចោរលួច​ពី​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដ​ង្គ​ម ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​បាន​បើក​សំដៅទៅ​ទិសខាងកើត ដោយ​មិនដឹង​គោលដៅ បាន​ឆ្លងកាត់​ខេត្តកំពង់ធំ ក្រោយមក​ក៏ត្រូវ​បាន កងកម្លាំង​យោធា​ផ្នែក​សឹក​រង​ស្រុក​សន្ទុក ស្ទាក់​ចាប់បាន​នៅ ចំនុច​ភូមិ​ធន​មោង ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ៤.២០​នាទី​ព្រឹក ។IMG_8668
លោក វរៈសេនីយ៍ត្រី យេ​ត ហុន មេបញ្ជាការ​បញ្ជាការ​ផ្នែក​សឹក​រង ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា ដោយមាន​ការដាក់​បញ្ជា​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ឲ្យ​កងកម្លាំង​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ ទប់ស្កាត់​បង្ក្រាប​បទល្មើស ដើម្បី​ចូលរួម​គោរព​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព ទើប​លោក​បាន​រាយ​ការជូន​ឯកឧត្តម មេបញ្ជាការ​ថា​មាន​បណ្តាញសម្ងាត់​ផ្តល់ព័ត៌មាន​ថា មាន​ករណី លួច​រថយន្ត​សាំ​យ៉ង​ពី​ខេត្តសៀមរាប ទើប​លោក​ចាត់​កម្លាំង​ឲ្យ​លោក អនុសេនីយ៍ត្រី ម៉ី សា​រុំ និង​លោកនាយ​ចំណង់ ម៊ី រ៉ាត់ ចាំ​ឃ្លាំមើល​រថយន្ត​សង្ស័យ ក្រោយមក​ក៏បាន​ប្រទះឃើញ​រថយន្ត​ភិនភាគ​ដូច​ការ​ផ្តល់ព័ត៌មាន ក៏បាន​កាក់​រថយន្ត សង្ស័យ​មួយគ្រឿង​នេះ​ដែល​កំពុងតែ​បើកបរ​ម្នាក់ឯង ក្នុង​ល្បឿន​១២០​ក្នុង​មួយ​ឡូ​ម៉ែត្រ​ម៉ោង ក្រោយមក​កម្លាំង​បាន​បើក​ប្រដេញ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ទីបំផុត​តៃកុង​រថយន្ត​បាន​ចត​រថយន្ត​ហើយ​ចុះ​រត់​កាត់​វាលស្រែ​តែម្តង​។​IMG_8670
​លោក ម៉ី សា​រុំ បាន​បញ្ជាក់ថា​ក្រោយពី​រថយន្ត​ឈប់ លោក​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ហើយ​ពិនិត្យឃើញថា ពិតជា​រថយន្ត​ដែល​បាន​លួច​មក​មែន ដោយសារតែ​សម្គាល់​ឃើញថា សោរ​រថយន្ត​ជា​ប្រទេស​ច្នៃរ សម្រាប់​កាច់​សោរ​ករ ហើយ​ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​នាំ​រថយន្ត​មក​រក្សាទុក​នៅ​ទីបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​សន្ទុក ដើម្បី​រងចាំ​ម្ចាស់​ចូលមក​ដោះស្រាយ​តាមច្បាប់​។​IMG_8669
​លោក ទួន តែម ភេទ ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​អតីត​កងកម្លាំង​វរៈ​សេនា​តូច​លេខ​១ កំពង់ធំ បាន​អះអាងថា​ជា​រថយន្ត​របស់លោក ដែល​បាន​ចត់​ទុក​មុខផ្ទះ ក្រោយមក​ក៏បាន​បាត់​កាលពី​ម៉ោង​៣​ទាបភ្លឺ លោក​បាន នាំយក​នូវ​ឯកសារ​ពា​ក់​ព័​ន្ឋ មក​បង្ហាញ​សមត្ថកិច្ច ដើម្បី​បញ្ជាក់ថា​ជា​រថយន្ត​កម្ម​សិទ្ធ​រប​ស់​ខ្លួន​ពិត​ប្រក​ដ និង​សុំ​ទទួល យកទៅ​វិញ ។ នេះ​ជា​សំណាង​មួយ​ដ៏​កម្ររ ទ្រព្យ​ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម វា​តែងតែរ​ត់រក​ម្ចាស់ វិញ​។​
​ដោយ ប៊ុន រដ្ឋា