ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Samuel Eto'o នឹងអវត្តមានសម្រាប់ ការបង្ហាញខ្លួនឲ្យ Chelsea ខណៈពេលដែលក្លិបមួយនេះនឹងប្រឈមមុខជាមួយក្លិបនៅប្រទេស អេស្ប៉ាញ Atletico Madrid នៅវគ្គបួនក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League ជើងទីមួយ នៅយប់ថ្ងៃ
អង្គារនេះ ដោយសារតែមានរបួសជង្គង់ ។
គ្រូបង្វឹករបស់តោខៀវ Chelsea លោក Jose Mourinho ទំនងជាអាចនឹងដាក់អតីតខ្សែប្រយុទ្ធរបស់ Atletico Madrid គឺកីឡាករ Fernando Torres និងអតីតខ្សែប្រយុទ្ធក្លិបសារិកាព្រៃ Newcastle កីឡាករ Demba Ba ដើម្បីជំនួសកន្លែងរបស់ Eto'o ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធអន្តរជាតិរបស់ប្រទេសកាម៉េរ៉ូនវ័យ 33 ឆ្នាំរូបនេះចូលលេងឲ្យក្លិប Chelsea ចំនួន 36 លើក និងស៊ុតបាល់បញ្ចូលទីបាន 12គ្រាប់ផងដែរនៅរដូវកាលនេះ ៕