​ប្រជុំ​ពង្រឹង​ក្រុមការងារ​បក្ស​និង​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ដល់​សមាជិក​បក្ស​ឃុំ​បន្ទាយ​ស្ទោង

0

​កំពង់ធំ​៖ ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស ចុះជួយ​ស្រុក​ស្ទោង បាន​ដឹកនាំ​ក្រុមការងារ​បក្ស​ចុះសួរសុខទុក្ខ និង​ប្រជុំ​ពង្រឹង​សមាជិក​បក្ស​ឃុំ ដើម្បី​ផ្សព្វផ្សាយ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​វត្ត​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយមាន​សមាជិក​បក្ស​ការចូលរួម​៧៦​នាក់ កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៥​។​9a
​លោក សូត្រ អ៊​ល ប្រធាន​គណៈបក្ស​ឃុំ​បានបញ្ជាក់​ពី​ចំនុចខ្លាំង និង​ចំនុចខ្សោយ ព្រមទាំង​សកម្មភាព​ចុះជួយ ដោះស្រាយ​នូវ​បញ្ហារ​ផ្សេងៗ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ព្រមទាំង​ការអភិវឌ្ឍន៍​នូវ​ការរីកចំរើន​របស់​គ​ណៈ​ឃុំ ដែល បាន​ខិតខំ​ប្រឹងប្រែង​ចុះជួយ​ប្រជាពលរដ្ឋ រាល់​ការលំបាក ដែលមាន​ដូចជា គ្រោះមហន្តរាយ គ្រោះធម្មជាតិ ព្រមទាំង ការ​មើលថែរ​សមាជិក​បក្ស ព្រមទាំង​ពង្រឹង​នូវ​ស្មារតី ទាំង​ចេ​ត​សាស្ត្រ ផ្សេងៗ​ដើម្បី​ឲ្យ​មានការ​ជឿជាក់​មកលើ​ថ្នាក់ដឹកនាំ ដែលមាន​គោលនយោបាយ​ច្បាស់លាស់​និង​ត្រឹមត្រូវ​។​4a
​ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្ត បាន​ណែនាំ​ឲ្យ​ក្រុមការងារ​គណៈបក្ស​ឃុំ ទាំងអស់ ខិតខំ​ប្រឹងប្រែង​បន្តទៀត និង​សាមគ្គី​គ្នា​រួបរួម​បង្កើន​សមាជិក រក្សា​នូវ​ចំណងមិត្តភាព​ផ្ទៃក្នុង​បង្កើន​ការលើកទឹកចិត្ត​ដល់ សមាជិក និង​ព្យាយាម​ណែនាំ​ដល់​ប្អូន​យុ​វ័យ ដែលមាន​អាយុ ១៧​ឆ្នាំ​ឡើង​ឲ្យ​យល់​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ភាពជឿជាក់​លើ​ថ្នាក់ដឹកនាំ​បក្ស ក្នុងនោះដែរ​ឯកឧត្តម បានបញ្ជាក់​ពី​ដំ​ដោះស្រាយ​បញ្ហារ ព្រំដែន​កម្ពុជា វៀតណាម របស់​រាជរដ្ឋាភិបាល​។​1a
​ក្នុង​ឳ​កាស​នោះ​ផងដែរ ឯកឧត្តម សោម ស៊ុន ព្រមទាំង​គណៈប្រតិភូ ក្រុមការងារ​បក្ស​បាន​នាំយក​នូវ​គ្រឿង​សក្ការៈ បរិក្ខា ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ៥ វត្ត ក្នុងនោះ​មាន​វត្ត​បន្ទាយ​ស្ទោង , វត្ត​ពន្លាជ័យ , វត្ត​ពរោង , វត្ត​ចំបក់​បញ្ញា ,​និង​វត្ត​ស្រះ សរុប​ទាំងអស់ ថវិកា​១​លាន​រៀល ,​ប្រេងម៉ាស៊ូត ១៥០​លីត្រ ,​ស្កសរ ៥០​គ​.​ក អង្ករ ២៥០​គ​.​ក​, ទឹក​សុទ្ធ​៥​កេស ,​មី​៥​កេស ,​កាហ្វេ​៥​ប្រអប់ ដល់​វត្ត​ទាំង​៥ ។​
​ដោយ ប៊ុន រដ្ឋា
8a