កិច្ចប្រជុំ​ស្ដីពី​ស្ថានភាព​ការចុះ​ប​ញ្ចី​ដីធ្លី​ក្នុង​តំបន់​វិនិច្ឆ័យ​ឃុំ​កំពង់​ចិន​ជើង ឃុំ​កំពង់ចិនត្បូង និង​ឃុំ​សំព្រោជ​

0

​កំពង់ធំ​= ឧ​ត្ត​ម​គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការចុះ​ប​ញ្ចី​ដីធ្លី​ក្នុង​ឃុំ​ទាំង​៣ នៅក្នុង​ស្រុក​ស្ទោង ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​សុ​យោ​ដី​ខេត្តកំពង់ធំ​និង​មន្ដ្រី​នានា​ដែល​ពាក់ព័ន្ធ​មកពីរ​ខេត្ត ស្រុក និង​លោក​មេភូមិ មេឃុំ ជាច្រើនរូប​។​Image59
​ក្នុង​កិច្ចប្រជុំ​នេះ​លោក អ៊ឹម សុ​ឌី​ណា​ប្រធាន​សុ​យោ​ដី​ខេត្ត បាន​អាន​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​និង​ការងារ​សំរេចបាន​ក្នុង​ឆ្នាំ​២០១២ និង​ជំរាប​ដល់​អង្គប្រជុំ​ថា ក្រុមការងារ​បាន​ចុះ​ប​ញ្ចី​ក្នុង​កម្មវិធី​អនុវិស័យ​រដ្ន​បាល​ដី​ធ្លា ២​ក្រុម បច្ចុប្បន្ន​កំពុងតែ​ចុះ​ប្រតិបត្តិការ​ក្នុងភូមិ​សាស្ដ្រ ឃុំ​កំពង់​ចិន​ជើង ឃុំ​កំពង់ចិនត្បូង និង​ឃុំ​សំព្រោជ ស្ថិតនៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ បាន​ជួប​នូវ​បញ្ហា​ប្រឈមមុខ​មួយចំនួន​ធ្វើអោយមាន​ការរាំងស្ទះ​ដល់​ដំណើរការ​វាស់វែង ការបិត​ផ្សាយ និង​មិនអាច​ចេញ​វិ​ញ្ញា​ប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជួន​ប្រជា​ពល​រដ្ន​ជា​ម្ចាស់​ដី​បានទេ ព្រោះ​ដី​Image74មួយ​ភាគ​ជា​ដី​ស្ថិតនៅក្នុង​ខ្សែបន្ទាត់​ដី​តំបន់​២ ក្នុងនោះដែរ​លោក​ក៏បាន​បញ្ចាក់​ដែរ​ថា​ករណី​ដី​ដែល​បានធ្វើការ​វិនិច្ឆ័យ​ចុះ​ប​ញ្ចី​រួចហើយ​តែ​ពល​រដ្ន ម្ចាស់​ដី​មិនទានបាន​ចុះ​ប​ញ្ចី​ឬ​មានទំនាស់​ខកខាន​មិនបាន​ចុះ​ប​ញ្ចី អញ្ចឹង​ពេល​ចុះ​ប​ញ្ចី​លើក​ក្រោយ​ត្រូវ​បង់​សេ​វ៉ា​ចូល​រដ្ន ១​ក្បាលដី​២០​ម៉ឺន​រៀល​ជា​សេ​វ៉ា​សា​ធា​រណះ​ទោះជា​ដី​មាន​ទំហំ​តូច​ឬ​ធំ​ក៏ដោយ ដើម្បី​ទទួល​បានជា​ប្លង់​ជា​កម្ម​សិទ្ធ ហើយ​សេ​វ៉ា​សា​ធា​រណះ​នេះ​ត្រូវបាន​បិត​នៅលើ​ក្ដារខៀន​និង​តាម​ន្ទីរ នានា​គ្រប់​ទី​ធ្វើការ បើ​ចំពោះ​ដី​តំបន់​២​ឃ្វាល​មកជា​តំបន់​១ ក្នុងករណី​ដី​នោះ​មិនទាន់​បើក​ជា​កន្លែង​ជា​វិនិច្ឆ័យ​ទេ យើង​ធ្វើជា​លក្ខ​ណះ​ប្រព័ន្ធ​ដី​កសិកម្ម ក្នុង​១​ម៉ែត្រការ៉េ ១​រៀល​លុយ​ខ្មែរ​តែប៉ុណ្ណោះ​។​Image76
ក្រោយមក លោក​មេឃុំ និង​ប្រធាន​មន្ទីរ​បាន​មានប្រសាសន៍​ម្ដងម្នាក់ៗ​ពាក់ព័ន្ធ​និង​សំនួរចំលើយ​និង​សំណូមពរ ជុំវិញ​បញ្ហា​ដី​តំបន់​១​និង​តំបន់​២​នេះ បន្ទាប់មក​លោក ម៉ាក់ ប៊ុន ហុង​អនុប្រធាន​ផ្នែក​រដ្ន​បាល​ខេត្ត​បានធ្វើការ េ​ភាព​លើ​ការងារ​ទាំងនេះ ចុងក្រោយ េ ឧ​ត្ត​ម គង់​វិមាន​បាន​មានប្រសាសន៍​សរុប និង េ​ភាព ១ កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ទីតាំង​ដី​ក្នុង​ឃុំ​៣ ដែល​មន្ដ្រី​ចុះ​ធ្វើ​តំបន់​វិនិច្ឆ័យ​រួចហើយ​សង្ស័យ​ប៉ះ​ដី​ក្នុង​តំបន់​២ ដែល​មិនអាច​ចេញ​ប្លង់​ជូន​ប្រជា​ពល​Image75រដ្ន​បាន ២ ជុំនាញ​បន្ដការងារ​ជាក់ស្ដែង សហការគ្នា​រវាង​មន្ដ្រី​ធនធានទឹក និង​អាជ្ញា​ធ័​រ​ដែនដី​ធ្វើការ​បង្ហាញ​ពី​បង្គោល ព្រំ ផែនទី ដើម្បី​ធ្វើការ​ងារ​បន្ដ ៣ ពាក់ព័ន្ធ​និង​សំណូមពរ​អោយធ្វើជា​កញ្ចប់​នៃ​ការចេញ​ប្លង់ដី​សរុប​រួម​គា្ន កុំអោយ​មានការ​ថ្នាំងថ្នាក់​របស់​ប្រជា​ពល​រដ្ន ដោយឡែក​ដី​តំបន់​២​ដែល​មិនទាន់បាន​វាស់​គឺ​ទុកអោយ​ការងារ​ថ្នាក់ជាតិ​ជាមួយនិង​ថ្នាក់​ខេត្ត និង​ក្រុមការងារ​មូលដ្ឋាន​នៅពេល​ក្រោយ ៤ ផ្សព្វផ្សាយ​រឿង​ការបង់​សេ​វ៉ា អោយ​ប្រជា​ពល​រដ្ន​ក្នុងភូមិ ឃុំ ស្រុក អោយ​បានជា​សារ​ធា​រណះ​ជៀសវាង​ការវាយប្រហារ ក្នុង​ប្រការ​ណាមួយ​មកលើ​អាជ្ញាធរ លើ​Image61មន្ដ្រី​ជុំនាញ​សុ​យោ​ដី លើ​បណ្ដាញ​សារ​ព​ត័​មាន​ផ្សេងៗ​។​ល​។ ៥ រាល់​ការងារ​ទាំងអស់ មុន​និង​ចុះទៅ​ធ្វើការ​ងារ​ដល់​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ អោយ​អាជ្ញាធរ​ដែនដី​និង​ប្រជា​ពល​រដ្ន​បានដឹង និង​ត្រូវមាន េ​សារ គ្រប់គ្រាន់​កុំអោយ​ថ្ងៃក្រោយ​មានការ​សង្ស័យ ៦ ចំពោះ ផែនទី ត្រូវធ្វើ​ការផ្សព្វផ្សាយ ពន្យល់​ដល់​ប្រជា​ពល​រដ្ន​អោយបាន​ដឹង សមស្រប ស្គាល់​ពី​ច្បាប់ ដូច្នេះ​មេឃុំ​ជា​អ្នកមាន​តួនាទី ពន្យល់​ពួកគាត់​អោយអស់​លទ្ធភាព ៧ រាល់​ការងារ​ទាំងអស់​ត្រូវមាន​កំណត់ហេតុ មាន​របាយការណ៍​ច្បាស់លាស់​ត្រឹមត្រូវ ដើម្បី​សុំ​ការ េ​ភាព ពី ឧ​ត្ត​ម Image60អភិបាលខេត្ត​ក្នុងការ​សំរេច​អោយបាន​ដី​ក្នុង​តំបន់​វាស់វែង​វិនិច្ឆ័យ ក្នុង​៣​ឃុំ​ខាងលើនេះ​ជូន​ពល​រដ្ន អោយបាន​ពេញលេញ​។ បន្ទាប់មក េ​ឧ​ត្ត​ម គង់​វិមាន​បាន​ដឹកនាំ​គ​ណះ​ប្រតិភូ ចុះ​ពិនិត្យ​បង្គោល​ភ្លើង​និង​រក​ទីតាំង​ចាប់​កា​ម៉េ​រ៉ា​សុ​វត្តិភាព​នៅពេល​ខាងមុខ​នេះ ព្រមទាំង​ពិនិត្យ ដី​បំរុង​សាសង​ប៉ុស្ដិ នគរបាល នៅខាងមុខ​ផ្សារ​ស្ទោង ដែល​ប្រជា​ពល​រដ្ន ចំនួន​៣ គ្រួសារ បាន​ប្ដឹង​ដល់​លោក​អភិបាលខេត្ត ថា​មេ​ប៉ុស្ដិ បាន​រំលោភ​យក​ដី​ប្រជា​ពល​រដ្ន រហូតមកដល់​ពេលនេះ​Image73ត្រូវបាន ភាគី​ទាំងសង់ខាង​សំរបសំរួល​គ្នា​រវាង​ភាគី​ប្រជា​ពល​រដ្ន និង​លោក​មេ​ប៉ុស្ដិ ដោយ​ប្រជា​ពល​រដ្ន ទាំង​៣​គ្រួសារ​យល់ព្រម​បាន​ប្ដូរ​ទីតាំង​ថ្មី​សំរាប់ សាងសង់​ប៉ុស្ដិនគរបាល ទៅខាង​ក្រោយ​ចំងាយ ១០០ ម៉ែត្រ​ពី​ផ្សា​វិញ ព្រមទាំង​ចេញថ្លៃ​ផ្សេងៗ​ដែល​មេ​ប៉ុស្ដិ​បាន​ចំណាយ ចំពោះ​ដី​ដែល​បាន​ប្ដូរ​ទីតាំង​នោះ​មាន​ទំហំ​១៥ គុណ​៣០​ម៉ែត្រ ចំណែក ទីតាំង​ចាស់​ត្រូវបាន​ដោះស្រាយ​គ្នា​ទៅតាម​ក្រោយ ៕
ប៊ុន រិទ្ធី​