​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់​ឆ្នាំ​និង​រៀបចំ គណៈកម្មាធិការ​ដាក់អោយ​ដេញថ្លៃ​លក់​វត្ថុតាង​រថយន្ត​បទល្មើស​ព្រៃឈើ​

0

ខេត្ត​កំពង់​ឆ្នាំ​:​រថយន្ត​រាប់សិប​គ្រឿង​ដែល​សមត្ថកិច្ច​រិ​ប​អូស​យកមក​រក្សាទុក​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​មើលឃើញ​មានការ​ខូចខាត ច្រេះ​ពុក រថយន្ត​មួយចំនួនទៀត ត្រូវបាន​បាត់អស់​កញ្ចក់​មើល​ក្រោយ កង់ អាគុយ ម៉ាញ៉េ​ដោយសារតែ​ការគ្រប់គ្រង​មិនបាន​ល្អ រថយន្ត​ទាំងនេះ​បានធ្វើ​សកម្មភាព​បន្លំ​ដឹកឈើ​ប្រណិត​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ដែល​ភាគច្រើន​ដឹក​ចេញពី​ខេត្ត ពោធិសាត់ និង ខេត្តបាត់ដំបង មិនមាន​ច្បាប់​អនុញ្ញាតិ ហើយក៍​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់បាន​យកមក​រក្សាទុក​រហូត​មកដល់​បច្ចុប្បន្ននេះ នៅ​ហាល​ក្តៅ​ហាលភ្លៀង​។​ ​

ករណីនេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ដែល​ឃើញ​នូវ​ទំហំ​នៃ​ការបាត់បង់​ទៅៗ ហើយ​រដ្ឋ និង​ត្រូវ​ខាតបង់​ថវិកា​ដោយសារតែ​ការខូចខាត​រថយន្ត​មិនបាន​យកទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ជាតិ ពួកគាត់​បាន​សូម​សំណូមពរ​រដ្ឋាភិបាល​មាន​វិធានការណ៍​អាច​វាយតម្លៃ​លក់​យកលុយ​ចូល ថវិកាជាតិ ទើប​ចំណេញ បើ​មិន​ដូច្នោះ​ទេ រថយន្ត​ខាងលើ​ទាំងអស់នេះ ថ្ងៃ​អនាគត​នៅសល់តែ​គ្រោងឆ្អឹង​ថ្លឹង​លក់​អេតចាយ​តែប៉ុណ្ណោះ ។ ​

ពាក់ព័ន្ធ​និង​ពត៌មាន​ខាងលើ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ស៊ិន កុសល បាន​ប្រាប់​អោយដឹងថា លោក​មិនមាន​សិទ្ធិ​ចាត់ចែង​ទ្រព្យសម្បត្តិ​ទាំងអស់នេះ ប៉ុន្តែ​បើ​យោង​ឆ្លង​ការប្រជុំ កាលពី​អំឡុង​មុន​បុណ្យចូលឆ្នាំ គណៈបញ្ជាការ​ឯកភាព ក៍​ដូចជា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក៍បាន​លើក​រឿងនេះ​មក​ជជែក​ដោយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​រៀបចំ​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រួច​បញ្ជូនទៅ​ក្រសួង​ក​សិ​ម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​

គណៈកម្មាធិការ​ចុះ​វាយតម្លៃ​លក់ឡៃ​ឡុង ទាំង​វត្ថុតាង​ឈើ និង​រថយន្ត​ដើម្បី​យក​ថវិកា​ចូល ជាតិ ហើយ​ការងារ​នេះ​រដ្ឋបាល​ព្រៃឈើ​ធ្លាប់​បានធ្វើ​ម្តង​រួចទៅហើយ ប៉ុន្តែ​យើង​ពុំទាន់​ធ្វើ​របាយការណ៍​អោយបាន​ចប់សព្វគ្រប់​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹងដាក់​គណៈកម្មាធិការ​វាយតម្លៃ​អោយមាន​ការចូល​ដេញថ្លៃ​ផងដែរ ។ ​ ​ដោយ​លោក​សុខ គឹម​សៀនdownload