កំពង់ធំ= រថយន្ដយីឌុបផ្លូវ៥ដឹកឈើអោយឧញ្ញាទ្រីភាព កំពុងតែធ្វើសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃ បន្ដកន្ទុយគ្នាដោយរលូន គ្មានសមត្ថកិច្ចឬកំលាំងជំនាញមេព្រៃណាម្នាក់ចុះធ្វើការឆែកឆេរហាមឃាតទាល់តែសោះ ទង្វើនេះត្រូវបានមហាជនរឹះគន់ថាសមត្ថកិច្ចទាំងអស់
កំពុងតែត្រូវសំណែនផ្អែមមាត់ផ្អែមករ រហូតស្រវឹងធ្លាក់ភ្នែក និងអ្នកខ្លះជាប់ត្រគៀកងាកខ្លួនមិនរួចរហូតធ្វើការបង្គ្រាប់មិនកើត។
តាមការសង្កេត មើលរបស់មហាជន បានអោយដឹងថាក្រោយពីលោកឧញ្ញាទ្រីភាពបានធ្វើសន្និសិតកាសែតនិយាយផ្ទាល់មាត់ថា ឈប់កាប់ឈើ ឈប់ដឹកឈើ ហើយរថយន្ដដែលបិតឡូកូក្រុមហ៊ុនទ្រីភាពសុទ្ធតែមានច្បាប់ទាំងអស់ នោះគឺជាឡេះតែប៉ុណ្ណោះព្រោះរថយន្ដដែលបានឆែករកច្បាប់កាលពីថ្ងៃមុន គឺគ្មានច្បាប់សូម្បីតែមួយសន្លឹក ។
មហាជនបានរឹះគន់ថាមួយរយះពេលនេះស្រាប់តែមានលេចមុខលោក ឧញ្ញាឧក គឹមសាន មកតែម្ដង លោក ឧកគឹមសាន រូបនេះបានប្រើ ដៃស្ដាំ និងដៃឈ្វេង របស់ខ្លួន ដើម្បីរត់ការដឹកឈើទាំងនេះដឹកទាំងយប់ទាំងថ្ងៃយ៉ាងរលូនដោយ ផ្ដល់លាភសក្ការះដល់សមត្ថកិច្ចមួយចំនួននៅតាមដងផ្លូវរួមទាំងមេព្រៃផងដែរ។
ក្នុងនោះតាមការអង្កេតមើល របស់សមត្ថកិច្ចឃើញថារថយន្ដដែលមានបិតឡូកូ ក្រុមហ៊ុន ឧញ្ញាកទ្រីភាពក្នុង១យប់១ថ្ងៃ មិនតិចជាង៣០គ្រឿងទេដែលដឹកជញ្ចូនឈើចេញពីខេត្តព្រះវិហារ និងខេត្តសៀមរាប សុទ្ធរថយន្ដខ្នាតធំ យីឌុប ហើយឈើទាំងនោះសុទ្ធតែជាឈើប្រណិត មាន ធ្នង់ បេង នាងនួន និងមានក្រញូងបង្កប់នៅខាងក្នុងផងដែរ៕
ប៊ុនរិទ្ធី





































