Roy Hodgson ​បញ្ជាក់ថា​ ​អង់គ្លេស​នឹង​ជ្រើសរើស​កីឡាករ​វ័យក្មេង​ច្រើន​

សម្រាប់​ការប្រកួត World Cup គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson ​បាន​លើកឡើង​ថា​ ​គាត់​នឹង ជ្រើសរើស​កីឡាករ​យុវជន​ច្រើន​ដើម្បី​ធ្វើ​ព្យុះ​ភ្លៀង​នៅក្នុង​ការប្រកួត World Cup ​នៅ​រដូវក្តៅ​នេះ​ ​។​

​លោក Hodgson ​បានបញ្ជាក់​ថា​ ​មាន​បេក្ខភាព​កីឡាករ​ប្រមាណ​ពី​ ៣០ ​ទៅ​ ៣៥ ​នាក់​នៅ​ចំពោះមុខ​ប៉ុន្តែ​លោក​បាន​អះអាងថា​ ​លោក​នឹង​ជ្រើសរើស​កីឡាករ​ដែល​ខុស​ពី​ការប្រកួត  Euro 2012 ​ជាច្រើន​នាក់​ ​។​


​លោក Hodgson ​បាន​និយាយ​ផងដែរ​ថា​ “​ខ្ញុំ​នឹង​កោះហៅ​កីឡាករ​ដែល​ធ្លាប់​លេង Euro 2012 ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដូចជា Jordan Henderson ឬ​ Danny Welbeck, Andy Carroll   និង Alex Oxlade-Chamberlain” ​។​ ​គ្រូបង្វឹក​វ័យ​ ៦៦ ​ឆ្នាំ​រូប​នេះ​បន្ថែមថា​ “​ពេល​ដែល​ខ្ញុំ​ប្រកាស ពី​កីឡាករ​ដែល​ត្រូវ​រើស​សម្រាប់​លេង World Cup ​ខ្ញុំ​នឹង​ជ្រើសរើស​កីឡាករ​វ័យក្មេង​ច្រើន​ហើយ​មិនសូវ​មាន​បទពិសោធន៍​” ​។​


​គួរបញ្ជាក់​ថា​ ​តោ​កំណាច​អង់គ្លេស​នឹង​ត្រូវ​ប្រកួត​ដំបូង​ជាមួយ​អា​ហ្ស៊ូ​រី​អ៊ីតាលី​នៅ​ថ្ងៃទី​ ១៤  ខែ​មិថុនា​សម្រាប់​យុទ្ធនាការ​ការប្រកួត World Cup ​នៅ​ប្រទេសប្រេ​ស៊ីល​ ៕​

England football manager Roy Hodgson