Tim Krul ​គ្រោង​ចាកចេញ​ពី Newcastle

​អ្នក​ចាំទី Tim Krul ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុងតែ​ពិចារណា​លើ​ការចាកចេញ​ពី​ក្លិប​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វា​នៅ​រដូវក្តៅ​នេះ​ ​។​
​អ្នកចាំទី​សារិការ​ព្រៃ Newcastle United ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​ក្លិប នៅ​ប៉ុន្មាន​រដូវ​កាល​ថ្មីៗ​នេះ​ប៉ុន្តែ​រូបគេ​ត្រូវ​បាន​គេ​ជឿ​ថា​

នឹង​ស្វែងរក​ក្លិប​ផ្សេង​ពេល​ចប់​រដូវ​កាល​នេះ​ ​។​
​យោង​តាម​គេហទំព័រ Daily Star ​បាន​ចុះផ្សាយ​ថា​ ​កីឡាក​រវ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​ក៏​កំពុង​មាន ក្តី​បារម្ភ​ផង​ដែរ​ពី​អនាគត​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​បន្ទាប់​ពី​ថ្មីៗ​នេះ​រូបគេ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី ក្រុម​ពណ៌​ទឹកក្រូច​ហូ​ឡង់​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Louis van Gaal ​។​
​ទន្ទឹម​ជាមួយគ្នា​នោះ AC Milan ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន Krul ​ប៉ុន្តែ​ក្លិប Tottenham Hotspur ​ក៏​អាច​នឹង​ទិញ​យក​អ្នកចាំទី​រូប​នេះ​ផង​ដែរ​បើសិនជា​ពួកគេ បាត់បង់​អ្នកចាំទី Hugo Lloris ​នៅ​រដូវក្តៅ​នេះ​ ​។​
​គួរបញ្ជាក់​ថា​ Krul ​នៅសល់​កិច្ចសន្យា​២​ឆ្នាំ​ទៀត​ជាមួយ​សារិការ​ព្រៃ Newcastle ៕​

Tim Krul