ខេត្តពោធិ៍សាត់; កំលាំងអាវុធហត្ថស្រុកក្រគរបានស្ទាក់ចាប់បានរថយន្តមួយគ្រឿងប្រភេទ១២កៅដឹកឈើប្រណិតពេញបិុប នៅលើផ្លូវជាតិលេខ០៥ បន្ទាប់ពីកម្លាំងអាវុធហត្ថទទួលព័ត៍មានបានជាក់លាក់ដឹកចេញពីស្រុកភ្នំក្រវាញរូចមក។ ហេតុការណ៍នេះបានកើតឡើងវេលាមោ៉ង១២និង៣០ ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់ភួមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក នៅ សុជាតិ បានឲ្យដឹងថាមានរថយន្តប្រភេទតូរីស១២កៅអីពណ៍សពាក់ស្លាកលេខភ្នំពេញ 2AA-34 25 បានធ្វើចរាចរណ៍ចេញពីស្រុកភ្នំក្រវាញហើយឡើងមកផ្លូវជាតិលេខ០៥ ត្រង់ផ្លូវបំបែកលាចក្រុងពោធិ៍សាត់ ហើយក៍បត់ក្បាលរថយន្តធ្ពោះមកកើត។ ភ្លាមនោះក៍មានភ្នាក់ងារសំងាត់របស់លោកក៍បានផ្ដល់ព័ត៍មាននេះដល់លោកភ្លាមរូបលោកក៍បានដឹកនាំកម្លាំងអាវុធហត្ថស្រុក បណ្ដាក់គ្នានៅលើផ្លូវជាតិ មួយសន្ទុះក៍ឃើញភិនភាគរថយន្តដឹកបទល្មើសនេះដូចព័ត៍មានដែលផ្ដល់ឲ្យលោក ក៍មកដល់ចំនុចខាងលើរថយន្តនោះហាក់បីដូចដឹងមុនក៍ឈប់ហើយតៃកុងក៍ហក់រត់គេចខ្លួន កំលាំងក៍ធ្វើការឆែកឆេរថយន្តនោះឃើញសុទ្ធតែឈើប្រណិតពេញមួយរថយន្តតូរីស។
លោក នៅ សុជាតិ បានឲ្យដឹងទៀតថាបន្ទាប់ពីឆែកឆេរឃើញមានផ្ទុកសុទ្ធតែឈើប្រណិតពេញមួយរថយន្តភ្លាមក៍រូបលោកឲ្យកម្លាំងអាវុធហត្ថបង្កសំណុំរឿងរាយការណ៍ទៅមេបញ្ជារការ ហើយបញ្ជូនរថយន្តនឹងវត្តុតាងឈើប្រណិតទាំងអស់នេះយកទៅប្រគល់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ដើម្បីរាប់ថ្លឹង។ នៅវេលាមោ៉ងប្រមាណជា៥និង០០នាទីល្ងាចថ្ងៃទី៣១កក្ដដាដដែលនេះលោកឲ្យដឹងថា ឈើប្រណិតនេះមានចំនួន៦១កំណាត់ស្មើរនិងមួយគីបកន្លះជាប្រភេទឈើធ្នង ត្រូវបានខាងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍រក្សាទុកហើយរាយការណ៍ទៅតុលាកាលើករណីបទល្មើសនេះ។
សួមបញ្ជាក់ថាបទល្មើសព្រៃឈើនេះបានកំពុងកក្រើកឡើងវិញហើយ ដែលភាគច្រើនគឺកាដឹកចេញពីស្រុកភ្នំក្រវាញនិងស្រុកវាលវែង រួមជាមួយនិងស្រុកបាកានឆ្ពោះមកផ្លូវជាតិលេខ០៥ហើយតម្រង់ទៅរាជធានីភ្នំពេញ ក្នុងនោះដែរប្រជាពលរដ្នសុំសួរថា លោក កងរាជអាវុធហត្ថ អើយឡានឧញ្ញាទ្រីភាពដឹកផ្លូកទឹកផ្លូកដីមិចមិនទៅចាប់ផងមកចាប់តែរាស្រ្ដស្លូតត្រង់ដឹកគ្រាន់តែចិញ្ចឹមឆ្នាំងបាយ នោះ ធ្វើនិងយុត្តិធម៍ពេក៕ LK ៣១ ០៧ ២០១៥ លាន គ្រន



































