កម្លាំងនគរបាលវរះការពារព្រំដែនលេខ៩០៥បានបន្តចុះល្បាតដើម្បីពង្រឹងសន្តិសុខជូនជាតិមាតុភូមិ.ឧត្តរមានជ័យ.កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នេះកំលាំងនគរបាលវរះការពារព្រំដែនលេខ៩០៥ដែនមានលោកវរសេនីយ៍ទោសុំ សារឿន
មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩០៥ បានដឹកនាំកម្លាំងទីបញ្ជាការប៉ុស្តិ៍ការពារព្រំដែនចុងព្រិចបានត្រួតពិនិត្យលើខ្សែបន្ជាត់ព្រំដែនបង្គោលសីម៉ានិងពិនិត្យចំណុចថៃ រាវមីន ហើយបានប្រជុំដាក់ផែនការដល់មន្ត្រីប៉ុស្តិ៍ឲ្យយកចិត្តទុកដាក់លើការងារព្រំដែន។លោកវរសេនីយ៍ទោសុំ សារឿន បានឲ្យដឹងថា កាលដែលកម្លាំងរបស់នគរបាលការពារព្រំដែនចុះជាប្រចាំនេះ ដោយមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវយកចិត្តទុកដាក់អំពីតួនាទីនឹងភារះកិច្ចរបស់ខ្លួនឲ្យបានផ្ជាប់ផ្ជួន ដើម្បីការពារមាតុភូមិរបស់យើង។លោកវរសេនីយ៍ទោសុំ សារឿនមេបញ្ជាការនគរបាលវរះការពារព្រំដែនលេខ៩០៥ បានបន្តទៀតថា កំលាំងនគរបាលរបស់វរះការពារព្រំដែនលេខ៩០៥.នៅតែបន្តដើរល្បាតនិងធ្វើការទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងដូចជា បទល្មើសគ្រឿងញៀន និងទំនិញខុសច្បាប់ ការឆ្លងដែនទៅកាប់ឈើក្រញូងក្នុងដីថៃនិងចោរកម្មលួច ប្លន់ជាដើម៕(ដោយចាន់ ធី)




































