សៀមរាប៖ ហេតុភ្ញាក់ផ្អើលមួយនៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលមកពីស្ត្រីវ័យ ក្មេងម្នាក់ត្រូវបានធ្វើអត្តឃាតខ្លួនឯងដោយ អ័ថកំបាំង កើតហេតុនៅចំនុចចំណុចស្រែសំរោង ភូមិខ្វាវ ត្រូវាបានប្រជាពលរដ្ឋប្រទះឃើញ បានទូរស័ព្ទរាយការណ៍ ជូនលោកអនុសេនីយ៏ទោ.ហុក វ៉ាន់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំខ្វាវថាមានក្មេងស្រីចងករសំលាប់ខ្លួននៅលើដើមឈើ ។
ស្ត្រីជាម្តាយឈ្មោះ យុន វ៉ៃ បានប្រាប់ឲ្យដឹងថា កូនអ្នកស្រីឈ្មោះសៅ ទុន អាយុ១៧ឆ្នាំមិនដែលមានបញ្ហាអ្វីក្នុងគ្រួសារទេ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ម៉ោង៦ល្ងាច អ្នកស្រីត្រឡប់មកពីស្រែវិញដល់ផ្ទះតែពុំឃើញកូនស្រី អ្នកស្រីស្មានថាកូនទៅរកបន្លែរមកធ្វើម្ហូបក៏នៅស្ងៀមទៅ លុះរហូតដល់ម៉ោ៧,៣០នាទីយប់ថ្ងៃ.ខែ.ឆ្នាំដដែល មិនឃើញកូនត្រឡប់មកផ្ទះ ទើបប្រាប់បងប្អូនដែលនៅជិតខាងឲ្យជួយដើររកខ្លាចកូនកើតខ្យល់ដួលនៅកន្លែងណា ។
បងប្អូននិង អ្នកភូមិបាននាំគ្នាដើររក ពេញមួយយប់ តែរកពុំឃើញទេ រហូតដល់ម៉ោង៦,៣០នាទីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ កូនប្រុសអ្នកស្រីទៅដងទឹកអូរយកមកប្រើប្រាស់ ក៏ស្រាប់តែប្រទះឃើញបងស្រីរបស់ ខ្លួនចងករនៅលើដើមឈើមាត់អូរ ទើបបានស្រែកឆោឡោហៅឪពុក ម្តាយ បងប្អូនជិតខាងឲ្យទៅជួយ តែអកុសលមនុស្សស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ ដឹកនាំកម្លាំងដោយ លោកអនុសេនីយ៏ទោ.ហុក វ៉ាន់ បានទៅពិនិត្យកន្លែងកើតហេតុ រួមទាំងមន្ត្រីជំនាញធ្វើកោសល្យវិឆ្ឆ័យ លោកអនុសេនីយ៏ទោ.ចាន់ រឿន នាយផ្នែកបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងធ្វើកោសល្យវិច្ឆ័យរួច បានបញ្ជាក់ថា សាកសពស្ត្រីវ័យក្មេងនេះពិតជាបាន ធ្វើអត្តឃាតចងករសំលាប់ខ្លួនឯងពិតប្រាកដមែន ព្រោះ ពិនិត្យជុំវិញរាងកាយរបស់សពពុំអ្វីគួរឲ្យកត់សំគាល់ឡើយថាជនរងគ្រោះត្រូវគេប៉ុនប៉ងធ្វើបាប លោកក៏បានប្រគល់សពជូនទៅក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ ព្រុំ សុខា 




































