ខេត្តកំពង់ឆ្នាំង៖ ផ្ទះមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ ខណៈដែលម្ចាស់មិននៅផ្ទះជាប់យកកូនទៅព្យាបានជម្ងឺនៅមន្ទីរខេត្ត ទ្រព្យសម្បត្តិស្ទើរទាំងស្រុងក្នុងផ្ទះត្រូវបានខូចខាត ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោ៩និង៣០ព្រឹក ថ្ងៃទី២៨ ខែកក្ក ដា នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌
សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ម្ចាស់ផ្ទះខាងលើមានឈ្មោះ ឈួន ណា រិន អាយុ២៥ឆ្នាំ នៅពេលកើតហេតុបុរសជាម្ចាស់ផ្ទះ និងប្រពន្ឋ មិនបាននៅផ្ទះទេ គឺបានយក កូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ តាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានអោយសមត្ថកិច្ចដឹងថា៖ផ្ទះនោះបានទុស្សេខ្យែភ្លើង ហើយបានកើតជាអណ្តាតភ្លើង បណ្តាលអោយឆេះផ្ទះយ៉ាងសន្ឋោសន្ឋៅតែម្តង។
លោក ជាង សុវណ្ណរិទ្ឋ អធិការនគរបាលស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា៖ ផ្ទះខាងលើនេះមានទំហំ ៥គុណនិង៦ម៉ែត្រ ធ្វើពីឈើ ក្រាលរនាបឬស្សី ប្រក់ និងបាំងជញ្ជាំងសង្កសី ។ ចំណែកទ្រព្យសម្បត្តក្នុងផ្ទះ មិនច្រើនប៉ន្មានទេ ព្រោះជាគ្រួសារក្រីក្រដែរ ។ នៅពេលកំពុងកើតហេតុ បានរទេះដឹកទឹកលក់តាមផ្ទះ ដែលមានចំណុះធុង១ពាន់លីត្រ និងបំពាក់ដោយកូនម៉ាស៊ីនសម្រាប់បាញ់ទឹកដាក់ពាងឬ អាងតាមផ្ទះ បានមកជួយបាញ់ទឹកពន្លត់ ទើបនៅសល់បានខ្លះ ដែលមិនអាចឆេះបានមានសសរ និង ដែកសង្កសីជាដើម។ 
លោកបានបញ្ចាក់ទៀតថា៖ រហូតដល់ម៉ោង២ រសៀលថ្ងៃដដែលនេះទៅហើយនៅមិនទាន់ឃើញម្ចាស់ត្រឡប់មកវិញទៀត ដែលពេលនេះលោកកំពុងធ្វើការទំនាក់ទំនងរកម្ចាស់ផ្ទះ មិនដឹងថាៈគាត់យកកូនទៅព្យាបាលនៅពេទ្យណាទេ និងមិនដឹងថា គាត់ប្រើទូរស័ព្ទដែរឬអត់ ហើយលោកក៏បានអោយនគរបាលមូលដ្ឋានជួយការពារថែរក្សាទ្រព្យសម្បត្តិដែលនៅសេសសល់ទុកអោយម្ចាស់ផ្ទះផងដែរ។ករណីខាងលើនេះប្រជាពលរដ្ឋយើងគួរតែប្រុងប្រយត្ន័ និងត្រូវបិតបារ៉ែតភ្លើងក្នុងផ្ទះពេលមិននៅផ្ទះទើបការពារគ្រោះអគ្គីភ័យដូចខាងលើនេះបាន៕



































