លោក សេង សីលា តំណែងសព្វថ្ងៃ ជានាយករង រដ្ឋបាលសាលាខេត្តស្វាយរៀង ត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងបាវិត ជំនួសលោក ណេប សារ៉ុន អតីតជាអភិបាលក្រុងបាវិត ត្រូវដល់អាយុចូលនិវត្តន៍ ។ ពិធីប្រកាសអភិបាលក្រុងបាវិតថ្មីនេះ ត្រូវបានធើ្វទ្បើង នៅសាលប្រជុំ
សាលាក្រុងបាវិត ដែលស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ជាច្រើននាក់ នៅក្រុងបាវិតចូលរួមផងដែរ ។
ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍កោតសរសើរ ដល់លោក ណេប សារ៉ុន អភិបាលក្រុងបាវិត ដែលដាក់ឲ្យចូលនិវត្តន៍ ដោយលោកបានបំពេញការងារបានល្អប្រសើរ ចេះសាមគ្គីភាពផ្ទៃក្នុង ក្នុងការដឹកនាំ ព្រមទាំងបានអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យផងដែរ ។
ឯកឧត្តម ជៀង អំ ក៏បានផ្តាំផ្ញើរ ដល់លោកអភិបាលក្រុងបាវិតថ្មី ឲ្យចេះសាមគ្គីភាពផ្ទៃក្នុង ការបំពេញការងារ និងចេះសហការឲ្យបានល្អ ជាមួយមន្ត្រីក្រោមឱវាទ ហើយបន្តជំរុញការងារកម្មវិធីនយោបាយចតុកោណ ដំណាក់កាលទី៣ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គោលនយោបាយកំណែទំរង់ផែនការ៥ឆ្នាំ និងវិនិយោគ៣ឆ្នាំ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ហើយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវខិតមកឲ្យជិតជាមួយប្រជាពលរដ្ឋ ផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់កំណត់ ។
ឯកឧត្តម ជៀង អំ ក៏បានផ្តាំផ្ញើរបន្តទៀតថា បញ្ហាគ្រប់ក្រង ដែលត្រូវអនុវត្តន៍នោះ កឺការប្រទ្បង់ប្រណាំងទីក្រុងស្អាត ហើយត្រូវគិតកួរ ចំពោះបញ្ហាសំរាម ដើម្បីមុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ព្រោះអនាម័យ វាជាកត្តាដ៏សំខាន់ណាស់ សំរាប់សុខភាព របស់ប្រជាពលរដ្ឋយើង ។ មិនតែប៉ុណ្ណោះ ត្រូវអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ឲ្យបញ្ហាសន្តិសុខ ពិតជាមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ៕









































