កំពង់ធំ= កាលពីព្រឹក វេលាម៉ោង ៨ និង២០នាទីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានពួនស្ទាក់ដេញចាប់ជនសង្ស័យម្នាក់លួចកាច់សោរម៉ូតូ ដោយមានការបញ្ចាពីលោកកែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ
ទទួលបន្ទុកផ្នែកព្រហ្មទានខេត្ត អោយ ចុះចាប់ជនល្មើសលួចកាច់សោរម៉ូតូប្រជាពលរដ្នដែលទុកចោលរួចចុះទៅបាចជីស្រូវ។
ការចុះចាប់នេះធ្វើនៅចំនុចផ្លូវលំគ្រួសក្រហម ចូលទៅ ភូមិរសួល សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ក្នុងករណីចោរកាច់សោរម៉ូតូ ម៉ាក ហុងដាC125 អត់ផ្លាកលេខ សេរី២០១៤ពណ៍ខ្មៅ ជាមកម្មសិទ្ធិ របស់លោក ទេពសារ៉ូ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ខណះពេលដែលទុកម៉ូតូនៅក្នែរផ្លូវរួចចុះទៅ បាចជីស្រូវ ចំណែកជនសង្ស័យឈ្មោះ ផាថារី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្ដសារធាតុញៀន ទៅលើជនសង្ស័យដែលបានខ្លួនបាន បន្ទាប់មករឹបអូសយកម៉ូតូជូនជនរងគ្រោះវិញ ហើយបានកសាងសំនុំរឿងបញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសួរចំលើយ រួចបញ្ចូនមកផ្នែកព្រហ្មទានខេត្តដើម្បីចាត់ការបន្ដ ៕ ប៊ុន រិទ្ធី






































