លោក​ឈិន សុផល អាង​ឪពុកក្មេក​ធ្វើការ​ធំ នាំ​គ្រឿងចក្រ​ឈូសឆាយដី​ដោយ​គ្មាន​ច្បាប់ ត្រូវបាន​មេព្រៃ​ចាប់ គ្រឿងចក្រ និង​មនុស្ស​២​នាក់​

0

​កំពង់ធំ​៖ មានប្រតិកម្ម​យ៉ាង​ចាស់ដៃ ពី​សំណាក់​លោក ឈិន សុផល ខណៈពេលដែល​ត្រូវបាន សារពត៌មាន​សុំ​ការបំភ្លឺ ជុំវិញ​ករណី លោក ឈិន សុផល នាំយក​គ្រឿងចក្រ​មក​ឈូសឆាយដី គ្មាន​ប្លង គ្មាន​ច្បាប់ និង​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ ដឹកនាំ​ដោយ​លោក ឃិន វណ្ណៈ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ រួមសហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក រង​កំពង់ធំ ចុះ​ចាប់​គ្រឿងចក្រ​ដែល​កំពុងតែ​ធ្វើ​សកម្មភាព ឈូសឆាយដី​ដោយ​ខុសច្បាប់ នៅ​ចំនុច​ជ្រៃក្រឹម ឃុំ មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ រសៀល​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៥​។​8
​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈូសឆាយដី ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ លើ​ផ្ទៃដី​ជាង​២០​ហិច​តា ដោយ​សមត្ថកិច្ច​មេព្រៃ និង ស្ថាប័ន​ពាក់​ព័​ន្ឋ​ពុំបាន​ដឹងលឺ​ពី​ការសុំច្បាប់​នោះទេ តែ​លោក ឈិន សុផល ពុំ​ស្គា​ល់ពី​តួនាទី បាន​យក​អំណាច​ឪពុក ដែល​ត្រូវបាន ប្រភព​មិន​ច្បាស់ការ និយាយថា ធ្វើការ​នៅ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម នឹង​សំណង់ នាំ​គ្រឿង ច្រមក​ឈូសឆាយ​ដោយ​មិនបាច់​សុំច្បាប់ ។​
​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​គ្រឿងចក្រ​នេះ សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ​មួយគ្រឿង និង​មនុស្ស​២​នាក់ ទី​១ ឈ្មោះ សុខ គរ ភេទ ប្រុស រស់នៅ​ខេត្តតាកែវ តៃកុង ទី​២ នី សុភ័ក្ក ភេទ ប្រុស រស់នៅ​ខេត្តកំពង់ចាម យកមក​រក្សាទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ។ លោក​មិត្ត ម៉ាន ជា​មេ​គ្រប់គ្រង​គ្រឿងចក្រ​ឲ្យ​លោក ឈិន សុផល បាន​អះអាងថា លោក មិនបាន​ដឹង​អ្វី​ទេ ពាក់​ព័​ន្ឋ​ទៅនឹង​គ្រឿងចក្រ និង​ច្បាប់​អនុញ្ញាតិ​ឈូសឆាយ​ដីព្រៃ លោក​គ្រាន់តែ​ស៊ីឈ្នួល​គេ​ទេ​។​7
​អ្នក​សារពត៌មាន បាន​សុំ​ការបំភ្លឺ​ពី​លោក ឈិន សុផល ដែលជា​ម្ចាស់​ដី ពាក់​ព័​ន្ឋ​ទៅនឹង​ការឈូសឆាយដី និង​ប្រើប្រាស់ គ្រឿងចក្រ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ បែរជា​លោក ឈិន សុផល តំឡើង​សរសៃ​ក ត្រដាងស្លាប ដោយ​យក​អំណាច​ឪពុក មក​គំរាមកំហែង​អ្នកសារព័ត៌មាន ថា​លោក​ឯង​គ្រាន់តែ​ជា​អ្នកសារព័ត៌មាន គ្មាន​តួនាទី​ជា សមត្ថកិច្ច ហេតុអ្វី​បានជា​ហ៊ាន​លូកដៃ សួរនាំ​រឿង​ផ្លូវច្បាប់ ពាក់​ព័​ន្ឋ​និង​ច្បាប់​អនុញ្ញាតិ លោក​ឯង​មុននឹង​សួរ​សូម​ឲ្យ មើលមេឃមើលផ្កាយ​ផង ចំណែក​ទូរទស្សន៍ ចង់​ចុះ​អី​ក៏​ចុះទៅ ចុះ​ឲ្យ​ពេញ​មួយឆ្នាំ​ទៀត​ក៏​អត់​ខ្វល់​ទេ ហើយ​លោក ឈិន សុផល បានបញ្ជាក់​សួរថា លោក មាន​តួនាទី​ភារៈកិច្ច​អី​បានជា​ទំនាក់ទំនង​មក​ខ្ញុំ សួរនាំ​ពី​ពត៌មាន​ហ្នឹង ថា​មានច្បាប់ ឬ​មិនមាន​ច្បាប់​នោះទេ​។​5
​តាម​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា ប្រហែលជា​លោក ឈិន សុផល គាត់​ឡើងកាន់តំណែង​ខ្ពស់​ពេក ហើយ​ភ្លេច​ពី​តួនាទី​របស់​អ្នកសារព័ត៌មាន ក្នុង​ការសុំ​ធ្វើ​បទ​សម្ភាស និង​សុំ​បំភ្លឺ​ពី​ករណី​ដោយ​ប្រការ​ណាមួយ ដែល​ត្រូវបាន​គេ​ចោទប្រកាន់ ម្យ៉ាងទៀត​លោក ឈិន សុផល ជា​ម្ចាស់​ដី​ផ្ទាល់ បើ​មិន​ឲ្យ​សួរនាំ​តែ​ត្រូវ​ទៅ​សួរនាំ​អ្នកណា​? (​ឧ​ទា​ហរ​ថា បើ​មាន គេ​ចោទប្រកាន់ថា លោក ឈិន សុផល បាន​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ជាង​២០​ហិច​តា ) តើ​អ្នកសារព័ត៌មាន ចុះ​ដោយ​មិនបាន​សួរនាំ​លោក ដែល​មិនមែនជា​ការពិត​នោះ លោក ខឹង​ទេ ប្រាកដជា​លោក​ឆ្លើយថា ចុះផ្សាយ​មិន​សួរនាំ ផ្សាយ​មិនមាន​ការពិត ។
​ចំណែក​លោក ប្រាក់ ធី ដែលជា​ម្ចាស់​គ្រឿងចក្រ បាន​ឲ្យ​ដឹងថា លោក​មិន​ខ្វល់​ពី​រឿង​ការចាប់​គ្រឿងចក្រ​របស់​លោក​នោះទេ លោក​ដឹង​តែ​ពី​គិតពី​អ្នក​ជួល​ពី​លោក​ទៅ ហើយ​ឲ្យ​ដោះស្រាយ​យក​កូនចៅ​លោក​មកវិញ ហើយ​លោក​មាន​កិច្ចសន្យា មានការ​ផ្តិតមេដៃ​ព្រមព្រៀងគ្នា ករណី​ប៉ះពាល់​ចំពោះ​ដី​ដែល​ខុសច្បាប់ ឬ​នាំ​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ដោយ ពុំបាន​សុំច្បាប់ ហើយ​លោក​គិតថ្លៃ​ជាធម្មតា​។
ដោយផន សុជាតិ

3 4 7