ឯកឧត្តម សោម ស៊ុន ដឹកនាំ​កម្លាំង​មន្ត្រីក្រោមឱវាទ​ដាំ​កូនឈើ​នៅ​វិមាន​រំលឹក​គុណ​យុទ្ធ​ពលី​សម័យ​សង្គ្រាម​

0

​កំពង់ធំ​. នៅ​ព្រឹក​ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០១៥ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​កម្លាំង​មន្ត្រីក្រោមឱវាទ បាន​នាំយក កូនឈើ​រយះពេល​វែង និង​ដើមឈើ​ហូ​ម​ផ្លែ យកមក​ដាំ​នៅ​ទី​បរិវេណ​វិមាន​រំលឹក​គុណ​ស្ថិតនៅ ក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ បាន​បញ្ជាក់ថា ក្រៅពី​ការងារ​កសាង​សង់​បន្ទា​យ និង​ការហ្វឹកហ្វឺន​ជំនួយ​ភាព​រ៉ឺ​ង​ប៉ឹង​ដល់​កងកម្លាំង ដើម្បី​ត្រៀមលក្ខណ​:​លើ​ការ ប្រយុទ្ធ និង​ជម្រុញ​ឲ្យ​តាម​បណ្តា​ការិយាល័យ ក៏ដូចជា​តាម​វរ​:​សេនា​តូច និង​ផ្នែក​សឹក​រង​តាម​បណ្តា​ស្រុក ក្រុង​. ចុះ​អនុវត្ត​ដាំ​កូន​បន្លែ បង្ការ​. សម្រាប់​ទ្រទ្រង់​អង្គភាព​របស់ខ្លួន ក្នុងការ​ចូលរួម​កាត់​បន្ថយ ការចំណាយ​របស់​អង្គភាព មិនតែប៉ុណ្ណោះ អង្គភាព​តំបន់សឹក ក៏ដូចជា​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណ​: អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បាន​ជួយ​ជ្រោមជ្រែង ឲ្យ​មានការ រៀបចំ​កែលំអរ សោភ័ណភាព​វិមាន​រំលឹក​គុណ​របស់​យុទ្ធជន​ពលី​សម័យ​ស​ង្ក្រា​ម ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​ជាតិ​មាតុភូមិ ក្នុង​ភារ​:​កិច្ចការពារ​បូ​រណ​:​ភាព​ទឹកដី និង​ដើម្បី​ឲ្យ​ស​ក្ក័​សម និង​ការលះបង់​របស់​យុទ្ធជន​។​

​បន្ទាប់ពី​បាន​សាងសង់​ភ្នូ​រ រៀបចំ​ឲ្យ​មានការ​ប​ញ្ជុះ​ជា​ជួរ ធ្វើ​ពី​ស៊ីម៉ងត៍ និង​ត្រៀប​ដាក់​ផ្លាកឈ្មោះ របស់​យុទ្ធជន ជាក់ស្តែង​ថ្ងៃនេះ​ផងដែរ កម្លាំងយោធា​តំបន់សឹករង​កំពង់ធំ ចំនួន​១២០ នាក់ បាន​នាំយក ដើមឈើ​ហូប​ផ្លែរ មាន​ដើម​ដូងក្រអូប ៣០​ដើម ដើមឈើ​ទាល​១៥០​ដើម ដើម​ដូងប្រេង ២០​ដើម ដើម​លឿង​រាជ​៥០​ដើម​.​បាន​ដាំ​នៅក្នុង​បរិវេណ​វិមាន​រំលឹក​គុណ ។​

​ដោយ ប៊ុន រដ្ឋា​ https://youtu.be/2q2aJsIlFXs?t=19
IMG_9478 IMG_9480 IMG_9484 IMG_9486