​ពិធីបុណ្យសមុទ្រ​ឆ្នាំនេះ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១១ ទី​១២ និង​ថ្ងៃទី​១៣ ខែធ្នូ រំពឹងថា ទាក់ទាញ​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ខេត្តកំពត​នៅ​ឆ្នាំនេះ​រហូតដល់​១​លាន​៥​សែន​នាក់​

0

​កំពត​៖ ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្តកំពត​នៅ​ថ្ងៃទី​១១ ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែធ្នូ ដែល​គេ​រំពឹងថា អាចធ្វើ​ឲ្យ​កំណើន​ភ្ញៀវទេសចរ​ចូលមក​ដើរ​កម្សាន្ត​នៅ​ខេត្ត​នេះ រហូតដល់​១​លាន​៥​សែន​នាក់​នៅ​ឆ្នាំ​២០១៥​នេះ​។​​នេះ​ជាការ​ថ្លែង របស់​ឯកឧត្តម​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្តកំពត ក្នុង​កិច្ចប្រជុំ​ប្រជុំ​ផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពី​ការ បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៥ នៅ​ខេត្តកំពត នា​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលា ខេត្តកំពត​។​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត​កំពត​បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា ខេត្តកំពត​នៅ​ឆ្នាំ​២០១៤
IMG_797173575045
មាន​ចំនួន​ប្រមាណ​១​លាន​៣​សែន​នាក់​។ ដោយឡែក​នៅ​៦​ខែ ដើមឆ្នាំ មាន​ចំនួន​ជាង​៩០​ម៉ឺន​នាក់ ។ ដូច្នេះ រហូតដល់​ពិ​ធិ​បុណ្យ​សមុទ្រ​សង្ឃឹមថា ភ្ញៀវទេសច រ​ចូលមក​ទស្សនា ខេត្តកំពត​អាច​កើន​ដល់​១​លាន​៥​សែន​នាក់​។​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត​កំពត​បាន​ដាក់ចេញ​នូវ​ផែនការ​ជាច្រើន ជាពិសេស​លើ​ផ្នែក​ការកសាង កែលម្អ​ហេ​ដ្ឋា​រចនា​ក្នុង​ក្រុង​កំពត ដូចជា ការដាក់​ភ្លើង​បំភ្លឺ​លម្អ​តាមផ្លូវ ការសង់​បង្គន់​សាធារណៈ បញ្ហា​អនាម័យ និង​សណ្តាប់​នៅតាម​ផ្សារ​នានា កែលម្អ​រមណីយដ្ឋាន​នៅ​ទូទាំង​ខេត្តកំពត​។​​លើសពីនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អប់រំ​ប្រជាពលរដ្ឋ​ការចូលរួម​ក្នុងការ​ថែរក្សា​អនាម័យ និង​ប្រែក្លាយ​លំនៅដ្ឋាន​របស់​ជា​ផ្ទះសំណាក់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​។​​ជាមួយគ្នានេះដែរ ឯកឧត្តម​ខូ​យ ឃុន​ហ៊ួ​រ បាន​ជំរុញ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នានា ត្រូវ​សហការគ្នា​ធានាបាន សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទាំងអស់​ឲ្យ​បានល្អ​៕IMG_798966063128 IMG_795433929252 IMG_791129545916