​អភិបាលខេត្ត​បាន​អ​ញ្ចើ​ញ​​ពិធី​បញ្ចុះបឋមសិលា​កសាង​អាគារ​សិ​ស្សា​មួយ​ខ្នង

0

ឧ​ត្ត​រ​មានជ័យ​. កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥ លោ​កស ថា​វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោកជំទាវ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត​និង​មន្ត្រីរាជការ​និង​មន្ទីរ​ជំវិញ​ខេត្ត បាន​អ​ញ្ចើ​ញ​ជាគ​ណះ​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​អាគារ​សិ​ស្សា​មួយ​ខ្នង​ស្ថិតនៅ​ក្នុងភូមិ​ទួល​ទ្រៀស ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​និ​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ នៅក្នុង​ឱកាស​នោះ លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ក្រុមការងារ បាន​ពាំនាំ​ការសួរសុខទុក្ខ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​មហា​សន្ធិ​បាត​បក្ស​លើក​ទី​៣៦​បោះឆ្នោត​ជា​ប្រធាន​គណបក្ស សម្តេច​ក្រឡាហោម ស ខេង សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ អនុប្រធាន​បក្ស​.​ជូន​ចំពោះ​ពលរដ្ឋ​ក្នុង​ខេត្ត​និង​ទូទាំងប្រទេស​។​តំណាង​គណបក្ស​ខេត្ត​និង​សមាជិក សមាធិ​ការ​បក្ស​ខេត្ត សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សម្តេច​ប្រធាន ស​ម្តេ​ស​អនុប្រធាន​គណបក្ស ដែល​រយះ​កន្លងមក បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ​រាល់​ការ​. លំបាក ដើម្បី​សន្តិសុខ​ស្ថេរភាព​នយោបាយ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​និង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ដែល​ត្រូវបាន​ការគាំទ្រ​ពី​មតិ​ជាតិ​និង​អន្តរជាតិ ហើយ​ប្រជាពលរដ្ឋ​សប្បាយ រីករាយ​និង​បន្ត​ការគាំទ្រ​ចំពោះ​ការដឹកនាំ របស់​សម្តេច​ប្រធាន សម្តេច​អនុប្រធាន​បក្ស​រហូត​តទៅ​អនាគត​៕image (4) image (3) image (2) image (1)