​ ​ប្រជាព​លេ​ដ្ឋ​ក្រីក្រ​ចំនួន​៤​ឃុំ ស្មើ​និង​៨០​គ្រួសារ​បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០១៥​កំលាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ចូលរួម​និង​ការពារ​ពិធី​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​នេះ បាន​ប្រ​ព្រិត​ទៅ​នៅក្នុង​វត្ត​អន្លង់វែង ហៅ​វត្ត​ជ័យ​ទឹក​ជុំ នៅក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង​ចំនួន​៤​ឃុំ​នោះ គឺ​ឃុំ​ត្រពាំង​ប្រិ​យ៍ ឃុំ​លំ​ទង ឃុំ​ផ្លាត ឃុំ​អន្លង់វែង ក្នុង​មួយ​ឃុំ​ចំនួន​២០​គ្រួសារ​សរុប​៨០​គ្រួសារ​.​លោកស្រី​ឯក សុ​វ៉ាន វិ​រ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹក​សុ​ី​អ៊ីវ​០១​យួរ ទឹកត្រី​០១​យួរ មី​ម៉ា​ម៉ា​០១​កេះ ត្រីខ​០១​យួរ​សារុង​០១ ក្រ​ម៉ា​០១ ភួយ​០១ មុង​០១ កន្ទេល​០១​។​លោកស្រី​ឯក សុ​វ៉ាន វិ​រ អភិបាលរង​ខេត្ត បាន​បន្តទៀតថា អំណោយ​ទាំងអស់នេះ​ពិត​ម៉ែន តែ​តិ​ច្ច​តួច​ក៏​ជួយ​សម្រួល​ជីវភាព​របស់​យើង​បាន​មួយ​រយះពេល​ដែរ​៕IMG_7309 IMG_7308 IMG_7307