ខេត្តបន្ទាយមានជ័យផ្លូវលំមួយខ្សែដែលមានប្រវែង ២.៥៥០ម៉ែត្រ ត្រូវបានកសាងឡើងដោយមូលនិធិ ឃុំសង្កាត់បន្ទាប់ពីផ្លូវមួយខ្សែនេះនៅរដូវវស្សាក្រហេងក្រហូងមានរណ្តៅដូចបាយខំប្រជាពលរដ្ឋមានការប្រឈមទៅនឹងបញ្ហាជាច្រើនលើការដឹកកសិផល ក៏ដូចជាសិក្សានុសិស្សជួបការលំបាកក្នុងការធ្វើដំណើរទៅមក យ៉ាងខ្លាំង។លោកលិញឈិញម៉ៅតំណាងក្រុ មហ៊ុនធ្វើផ្លូវបានប្រាប់ឲ្យដឹងថា ផ្លូវដែលបានកសាងនេះមានប្រវែង ២.៥៥០ ម៉ែត្រទទឹង ៥ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្លងកាត់ភូមិបន្ទាត់បុស្ស ទៅកាន់ភូមិឫស្សីខាង ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។លោកលិញឈិញម៉ៅបានបន្តទៀតថា ប្រភេទផ្លូវលំមួយខ្សែនេះបានកសាងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ហើយគ្រោងបញ្ចប់រួចរាល់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ហើយគ្រោងចំណាយថវិការចំនួន ៣៥លានរៀល និងបង់ពន្ធចូលរដ្ឋចំនួន ៤លានរៀល ។ចំណែកប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅពេលឃើញក្រុមហ៊ុនកសាងផ្លូវ គឺប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាពួកគាត់ទទួលបានផ្លូវធ្វើដំណើរបានស្រួល ហើយប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរសុំឲ្យថ្នាក់ដឹកនាំខេត្តជួយចាក់គ្រួសក្រហមពីលើផ្លូវនេះដើម្បីឲ្យជាប់បានយូរផងនិងជួយសំរួលជូនប្រជាពលរដ្ឋធ្វើដំណើរឲ្យបានស្រួលផងដែរ៕




































