គ្រោះថ្នាក​ចរាចរណ៍​រវាង់​ម៉ូតូ​បុក​ពីក្រោយ​រថយន្ដ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​

0

​កំពង់ធំ​=​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក FUSO ព​ណ៍ស ពាក់​ផ្លាកលេខ​ភ្នំពេញ ៣​អា ៣១០១ ចត​ចោល​ក្បែរផ្លូវ​គ្មាន​ភ្លើង​សញ្ញា ហើយ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ហ៊ុន ខេង​ទាត់ ភេទ​ប្រុស បើក​ម៉ូតូ​ម៉ាក1439688494258 សាន​យ៉ាន​សេ​១៥០ បើក​មក​បុក​ពីក្រោយ​រថយន្ដ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ត្រង់ចំនុច​ភូមិ​កូន​ត្នោត ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ព្រះវិហារ កំពង់ធំ ត្រង់​គឺ​ឡូ​ម៉ែត្រ​លេខ ១០ និង​១១ ជនរងគ្រោះ​រូបនេះ រស់នៅ​ភូមិ ឆ្មា​ស់​ថ្មី ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ចំណែក អ្នកបើកបរ​រថយន្ដ​ឈ្មោះ​គ្រឿន​គ្រី​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ​អា​តស៊ូ​ថ្មី ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ត្រូវបាន​រត់​កិច្ច​ខ្លួន បន្សល់​តែ​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​
ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​FUSO មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​អា ៣១០១ ដឹក​ដើម​អាកាស​ស្យា ពេញ​១​រថយន្ដ​បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ចំណុចកើតហេតុ​រថយន្ត​នេះ​ចត​ចោល​នៅក្បែរ​ផ្លូវ​លុះ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​មកដល់​ក្នុងទិសដៅ​ស្របគ្នា​មក​បុក​ពីក្រោយ​រថយន្ដ​ពេញទំហឹង បណ្តា​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​  គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង ៥និង ៤៥នាទីល្ងាចថ្ងៃទី​១៥ខែសីហា ឆ្នាំ២០១៥។1439688559921
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​អូស​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ប៊ុន​រិទ្ធី​