អាជ្ញាធរ​ខេត្តកំពង់ធំ យក​អ្នកសារព័ត៌មាន​ជា​ចំណាត់​ខ្មាំង ចង់​លុបបំបាត់ចោល​ដោយសារតែ​ជា​ឆ្អឹង​ទទឹង​ករ​

0

​កំពង់ធំ​៖ សកម្មភាព​ចាប់​ឡាន ជំរិត​ទារលុយ ចាប់ពី​រ៉ឺម៉ក រហូតដល់​រថយន្ត​សេរី​ទំនើប បានធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន ដោយ​ពុំ​មានការ​ខ្លាចញញើត​ច្បាប់​សូម្បីតែ​បន្តិច កម្លាំង​ទាំងនេះ​បាន​បើកឡាន​ប្រដេញ រថយន្ត​ដឹកឈើ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ដែល​ត្រូវបាន​គេ​ដឹងថា មាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ប៉េ​អ៊ឹម​ខេត្ត បរិស្ថាន ដឺ​បេ អង្គការ ជាច្រើន តែងតែ​ប្រដេញ​រថយន្ត​ដឹកឈើ សិប្បកម្ម ដឹកឈើ អាជ្ញាធ​ខេត្តកំពង់ធំ បែរជា​មើល​អត់​ឃើញ ហើយ​ចោទ​តែ​អ្នកសារព័ត៌មាន អ្នកណា​ធ្វើ​អី​ក៏​ចោទ​អ្នកសារព័ត៌មាន ដោយ​យក​អ្នកសារព័ត៌មាន​ជា​ចំណាត់​ខ្មាំង ដោយសារតែ​បាន​ចុះផ្សាយ​រឿងអាស្រូវ ប៉ះពាល់​ដល់​ផលប្រយោជន៍​លាភស្ការៈ​របស់​ពួកគេ ។​
​អ្នកសារព័ត៌មាន ខេត្តកំពង់ធំ កំពុងតែ​ប្រឈមមុខ​នឹង​ការ​លាប​ពណ៌ និង​ការចោទប្រកាន់​ពី​សំណាក់​ស្ថាប័ន​មាន អំណាច ដែល​ត្រូវបាន​គេ​ដឹងថា ក្នុង​គោលបំណង​បុគ្គល​មួយចំនួន ខំប្រឹង​ចាក់ចុច អុជអាល រោល​ឲ្យ​ខ្លោច​ដុត​ឲ្យ​ឆៅ ដោយ​យក​អ្នកសារព័ត៌មាន​ជាស​ត្រូវ ថ្នាក់ដឹកនាំ​មួយចំនួន មិនបាន​សំឡឹងមើល​ចុងជើង គឺ​មើល​ត្រឹមតែ​ច្រមុះ លឺ​សំលេង​សត្វ​ចាប​យំ ស្រែកថា​សត្វ​ខ្លា​យំ ដែលជា​ការ​ទំលាក់កំហុស​ដោយ​អយុត្ត​ធ៌​ម ។​
​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ មាន​ករណី រថយន្ត​CRV មួយគ្រឿង ពណ៌​ខ្មៅ ដែលជា​កម្ម​សិទ្ធ របស់លោក អិន មាន​មុខជា​ទាហាន ដឺ​បេ ស្ថិតនៅ​ភូមិ ឥន្ទ​កុមារ ស្រុក​កំពង់ស្វាយ បាន​យក​រថយន្ត​ប្រដេញ​កាក់ រ៉ឹ​ម៉ក​ឈើ ដើម្បី​រកលុយ​ផ្គាប់ចិត្ត លោក អ៊ឹង ម៉េង​លី ជា​មេ​អង្គភាព​ដឺ​បេ ហើយ​បើក​ដេញ​កាក់ តែ​ពុំ​ត្រូវបាន​រ៉ឺម៉ក​ឈើ​ឈប់​នោះទេ ដោយសារតែ​ទារ​គាត់​ថ្លៃ​ពេក ក្នុង​រ៉ឺម៉ក​មាន​ក្តា​ផ្ចឹក ២៥​សន្លឹក សម្រាប់ធ្វើ​ផ្ទះ ត្រូវបាន​លោក​អិន ជំរិត​ទារលុយ​ប្រាក់​ចំនួន ៥០០០០​រៀល ក្រោយមក​លោក អិន ជា​ទា​ហ៊ាន ដឺ​បេ បាន​បើករថយន្ត​ទៅ​ឈប់​ពីមុខ​រ៉ឺម៉ក​ចម្ងាយ​៣​ម៉ែត្រ ខណៈពេល រ៉ឺម៉ក​កំពុងតែ​លឿន បណ្តាល​ឲ្យ​បុក​គូទ​រថយន្ត យ៉ាង​ពេញទំហឹង តៃកុង​រ៉ឺម៉ក​មាន​អាការ​របួស​ធ្ងន់ធ្ងរ​ដ​ណ្ហើ​ម​ចង្រិត មិនដឹង​ជោគ វាសនា​យ៉ាងណា​នោះទេ ដោយសារ​គៀប​ជាប់​នឹង​រថយន្ត ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​ដើមឈើ​ខូច​ខ្ទេច ស្ថិតនៅ​ចំនុច​ភូមិ ព្រៃ​ព្រះ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ក្រោយពេល​កើតហេតុ តៃកុង​រ៉ឺម៉ក ដែល​ដឹក​ក្តា​សម្រាប់ធ្វើ​ផ្ទះ ឈ្មោះ លី ផេង ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​លោក អិន ជា​ដឺ​បេ មាន​អាជីព​ប្រដេញ​រ៉ឺម៉ក ឡាន គោល​យន្ត ប្រចាំខេត្ត​កំពង់ធំ ត្រូវបាន​គេចខ្លួន ចំណែក​វត្ថុតាង​មាន រថយន្ត រ៉ឺម៉ក និង​ក្តា​២៥​សន្លឹក សមត្ថកិច្ច​ដឹកយក​មក រក្សាទុក នៅ​អធិការ​ស្រុក​កំពុងស្វាយ ។​
​សូមបញ្ជាក់​ផងដែរ​ថា ករណីនេះ​បើសិនជា ពុំមាន​ហេតុ​ការគ្រោះថ្នាក់​កើតឡើង សម​ម្លេះ​អាជ្ញាធរ​ខេត្តកំពង់ធំ ទម្លាក់ មកលើ​អ្នកសារព័ត៌មាន​ទៀតហើយ ចំណែក​អ្នករកស៊ី​ឈើ ដឹកឈើ រត់ការ​ដឹកឈើ​គ្រញូង កាប់​ព្រៃ​ឡង់ ព្រៃ​លិច​ទឹក រំលោភបំពាន់​ច្បាប់ លើដី​ប្រជាពលរដ្ឋ មិន​គោរព​ការវាស់វែង​បែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ ក៏​សុទ្ធតែ​សមត្ថកិច្ច ទាំងនេះ ហើយ​ទើបបានជា អាជ្ញាធរ​ខេត្តកំពង់ធំ មានបំណង​ចង់​កំចាត់​អ្នកសារព័ត៌មាន ដោយ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា ឆ្អឹង ទទឹង​ក​របស់​ពួកគេ ។​
ដោយ ប៊ុន រដ្ឋា221 17 211 120 19 18 15 13 12 11