លោក​អាត់​ខែម​ប្រជុំ​បូកសរុប​ការងារ​និង​ដាក់​ផែនការ​ដល់​កម្លាំង​នគ​បាល​ទូទាំង​ខេត្ត​ដើម្បី​ពង្រឹង​សន្តិសុខ តាម​មូលដ្ឋាន

0


​ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៥​នគ​បាល​ទូទាំង​ខេត្ត​បន្ទាយ​មា​ជ័យ​សរុប​ចំនួន​១៦០​នាក់​បាន​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ​និង​លើក​ទិសដៅ​សម្រាប់​ការអនុវត្ត​ខែ​បន្ត​នៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ ស្នង​ការង់​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អាត់​ខែម​បានដាក់​ផែនការ​ដល់​កម្លាំង​នគរបាល​ទាំងអស់​ចាប់ពី​ថ្នាក់​ស្នងការដ្ឋាន ដល់​នគរបាល តាម​ប៉ុស្តិ៍​រដ្ឋបាល​ទូទាំង​ខេត្ត​ធ្វើយ៉ាងណា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​លើ​នគរបាល​ឲ្យ​កាន់តែខ្លាំង ។​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ​នេះ​លោក​អាត់​ខែម​បានលើកឡើង​ពីបទ​បញ្ជា​និង​ផែនការ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត​ស​វឿន​លើ​ការរក្សាសន្តិសុខ​និង​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​នោះ​គឺ​ការទប់ស្កាត់​បទល្មើស​និង​បម្រើសេវា​សាធារណ​:​ផ្សេងៗ ជូន​ពួកគាត់​ឲ្យ​បាន​មាន​តម្លាភាព​។​លោក​អាត់​ខែម​បាន​បន្តថា​ចំពោះ​ផែនការ​និង​ទិសដៅ​លើ​ការពង្រឹង​បញ្ហា​ទាំងនេះ​លោក​បាន​ផ្តោតទៅលើ​កត្តា​មួយចំនួន​ដែល​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវអនុវត្ត​នោះ​គឺ បង្ក្រាប និង​បង្កា​ទប់ស្កាត់ រាល់​បទល្មើស ដែល​អាច កើតមានឡើង ដូចជា លួច ប្លន់ គ្រឿងញៀន ព្រមទាំង​ជំរុញ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ឲ្យ​បាន​គ្រប់គ្នាៗ​។​ចំពោះ​ការទប់ស្កាត់​បទល្មើស​ទាំង​នេះ លោក​បាន​ដា ក់​ផែនការ​ឲ្យ​កម្លាំង​នគរបាល ថ្នាក់​អធិការ ក្រុង​ស្រុក និង​នគរបាល​មូលដ្ឋាន បង្កើន​ការចុះ​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ និង​ដាក់​វេន​យាម​ប្រចាំការ​ឲ្យ​បាន ទៀងទាត់ តាម​គោលដៅ​របស់ខ្លួន ។​នគរបាល​តាម​បណ្តា​វរ​សេនា​តូច​ការពារ​ព្រំដែន​នោះ លោក​បាន​ជំរុញ​ឲ្យ​ចុះ​ល្បាត ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ការ​នាំចូល​ទំនិញ​ខុសច្បាប់ សកម្មភាព ចរាចរ​គ្រឿងញៀន និង​សហការ​ឲ្យ​បានល្អ​ជាមួយ អាជ្ញាធរ​ដែនដី នៅតាម​តំបន់​នីមួយៗ និង​ភាគី​ថៃ​ផងដែរ​៕image image (2) image (1)