ខេត្តខេត្តបន្ទាយមានជ័យទូរទស្សន៍ចាស់ៗ ដែលមានផ្ទុកគ្រឿងអេឡិចត្រូនិច ជាកាកសំណល់គេបោះចោលនៅប្រទេសថៃ ត្រូវបានឈ្មួញប្រមូលទិញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗរាប់មឺុនគ្រឿងឯណោះធ្វើឲ្យប៉ះពាល់ប៉ះរិស្ថាននិងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ង។សកម្មភាពនាំចូលទូរទស្សន៍ចាស់ៗដែលមានផ្ទុកគ្រឿងអេឡិចត្រូនិចនេះឈ្មួញធ្វើឡើងបំពាននឹងច្បាប់ហាមឃាត់របស់ក្រសួងបរិស្ថាន ។ ការនាំចូលកាកសំណល់ទូរទស្សន៍ចាស់ៗបែបនេះ ត្រូវបានមន្ត្រីជំនាញបរិស្ថានលើកឡើងថា ធ្វើឱ្យបង្កប៉ះពាល់បរិស្ថានធ្ងន់ ហើយឈានដល់បង្ក គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វទៀតផង។ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថាឈ្មួញបានដឹកទូរទស្សន៍ចាស់ៗទាំងនោះអូសតាមរទះរបស់កម្មករឆ្លងកាត់ច្រកតំបន់ម៉ាឡៃ ហើយយកមកស្តុកទុកនៅស្រុកម៉ាឡៃបន្ទាប់មកត្រូវបានឈ្មួញដឹកតាមរថយន្តកាមរី និងរថយន្តឡង់គ្រីស័របន្តយកទៅបោះលក់ដុំនិងរាយនៅខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋបាននិយាយបន្តទៀតថាការបណ្តែតបណ្តោយឲ្យឈ្មួញនាំចូលកាកសំណល់បង្កផលប៉ះពាល់បរិស្ថានគ្មានការទប់ស្កាត់និងបង្ក្រាបនេះឈ្មួញដឹកទុរទស្សន៍ចាស់ៗយកមកលក់ក្នុងស្រុកខ្មែរបានម៉ាសេរីព្រោះមានការឃុបឃិតគ្នាជាមួយគយ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតឈរជើងនៅច្រកតំបន់ម៉ាឡៃនេះ។ ឈ្មួញដែលរកស៊ីទូរទស្សន៍ចាស់ៗនោះត្រូវគេប្រាប់ឲ្យដឹងថាមានឈ្មោះញ៉ាញ់ហើយយកទៅបោះឲ្យឈ្មូញធំនៅក្រុងសិរីសោភ័ណមានឈ្មោះម៉ាន់ នៅចំណុចផ្លូវលេខ១ និងឈ្មួញឈ្មោះ យ៉េង នៅចំណុចក្បែរផ្សារម៉ាឡៃ ជាប់ផ្លូវជាតិលេខ៥៩Bនៅចំណុចភូមិដូង ឃុំម៉ាឡៃ។ជុំវិញបញ្ហាដែលឈ្មួញទិញទុរទស្សន៍ចាស់ៗយកមកលក់ក្នុងស្រុកខ្មែនេះដោយម៉ាសេរីនេះអ្នកយកព៌តមានកម្ពុជាថ្មីសុំទំនាក់ទំនងទៅលោក ចាប សាវ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកតំបន់ម៉ាឡៃឲ្យជួយបំភ្លឺពីបញ្ហានេះដែរតែទូរស័ព្ទលោកមិនអាចទាក់ទងបាននោះទេ ដោយដាក់ប្រព័ន្ធជាប់រវល់។ពាក់ព័ន្ធនិងបញ្ហានាំចូលទូរទស្សន៍ចាស់ៗបែបនេះ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថាទូរទស្សន៍ចាស់ៗដែលនាំចូលមកនោះ គឺជាសំណល់ប្រកបដោយគ្រោះថ្នាក់បើយកមកកែច្នៃ និងដុតចោលវាប៉ះពាល់លំហបរិយាកាស បើសិនចោលលើដីធ្វើឱ្យខូចគុណភាពដីនិងចោលចូលក្នុងទឹកក៏ធ្វើឱ្យប៉ះពាល់ទឹកនោះផងដែរ។លោកបញ្ជាក់ឱ្យដឹងទៀតថាបញ្ហាកាកសំណល់គ្រឿងអេឡិចត្រូនិចទូរទស្សន៍ចាស់ៗនេះក្រសួងបរិស្ថានកំពុងតែមានការរឹតបណ្តឹងខ្លាំងណាស់ក្នុងការនាំចូលយកមកលក់ក្នុងស្រុកខ្មែរ៕




































