កំពង់ធំ. ស្ត្រីចទុរគត់រស់នៅក្នុងគំនរសំរាម រាប់សិបឆ្នាំជាមួយនិងខ្ទមកំសត់ ត្រូវបានលោកហុករិន អភិបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទនិងកងកម្លាំងកងរាជអាវុធហត្ថ ប៉ូលិស និងផ្នែកសឹករងក្រុងស្ទឹងសែន ចូលរួមក្នុងកាសាងសង់ផ្ទះជូនស្ត្រីទីទាល់ក្ររស្ថិត
នៅភូមិពោតាអ៊ុន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥។តាមការៀបរាប់របស់ អាជ្ញាធរចំពោះស្រី ដែលត្រូវបានទទួលនូវការអាណិតអាសូរ និងយកចិត្តទុក ដាក់ពីអាជ្ញាធរ ឈ្មោះ អៀង ណាន់ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ រស់នៅ ម្នាក់ឯង និងជាស្ត្រីក្រមុំចាស់ រស់នៅក្នុងខ្ទមកំសត់ ក្នុងខ្ទមធ្លុះធ្លាយដំបូលប្រកមេឃ និងមាន ចរិកចម្លែកដែលស្ត្រីរូបនេះ ព្យាយាមរើសយកសំរាម ស្លឹកចេក និងរបស់របរដែលត្រូវបានគេចោល ត្រូវបានស្ត្រីរូបនេះ ប្រមូលយកមកទុកក្នុងខ្ទមរបស់គាត់ ពេញណែន នៅសល់តែមួយប្រឡោះខ្លួន ចំណែកសំរាមគ្រប់យ៉ាង ត្រូវបានកណ្តុរ កណ្តៀរ ពីងពាងនិងសត្វដ៏ទៃ ធ្វើជាទីក្រុងរស់នៅជាមួយ ស្ត្រីចម្លែករូបនេះ និងត្រូវបានសាច់ញាតិបញ្ជាក់ថា កាលពីមុនគាត់ជាមនុស្សធម្មតាដូចគេដូចឯង លុះក្រោយមកគាត់មានជំងឺយ៉ាងធ្ងន់ ក្រោយពីជាសះស្បើយ គាត់បែរជាប្តូរចរិក ទៅជាសតិបញ្ញា មិនប្រកតីទៅវិញ។
លោក ហ៊ុក រិន. អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា អាជ្ញាធរខេត្តដឹកនាំដោយ ឯកឧត្តម អ៊ុតសំអន និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ប្រធានគណ:កម្មាធិការសាខាកាកបាតក្រហម កម្ពុជាខេត្តកំពង់ធំ ជម្រុញឲ្យសាខាកាកបាតក្រហម ស្រុកក្រុង ចុះសួរសុខទុក្ខនិងសំណេះ សំណាលជាមួយបងប្អូប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។ លោកហុករិន បានបញ្ជាក់ថាក្រោយពី ក្រុមការងារសាខាកាកបាតក្រហមក្រុងស្ទឹងសែន ក៏បានជួបប្រទះនិងស្រីទីទាល់ក្រររស់នៅក្នុង ខ្ទមកំសត់ និងត្រូវបានដឹងថា ជាមនុស្សចរិកមិនសូវប្រកតី តែទោះជាបែបណានោះ លោកគិតថា ជាមនុស្សដូចគ្នា រស់នៅក្នុងសង្គម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបណ្តោយឲ្យប្រពលរដ្ឋណាម្នាក់រស់នៅដោយ ពុំមានកាយកចិត្តទុកដាក់ពីអាជ្ញារធរនោះឡើយ។
លោក អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារបាននាំយកនូវ ឈើនិងសម្ភារ:សាងសង់ផ្ទះជូនស្ត្រីរូបនេះ ហើយបានរុះរើខ្ទមចាស់ចោល និងសង់ផ្ទះថ្មីដែល មានទំហំ ៤ម គុណ ៣ម ប្រកស័ង្កសី ជញ្ជាំងស័ង្កសី សម្រាប់ឲ្យគាត់បានរស់នៅសមរម្យ ដោយគាត់ថាបើយើងមិនជួយគាត់ទេ គឺគាត់ពុំមានឱកាសរស់នៅក្នុងផ្ទះសមរម្យនិងគេនោះទេ រួមទាំង អំណោយផ្សេងៗមាន អាងទឹក ភួយ ធុងទឹក ចាន ឆ្នាំង កន្ទេល ស្លាបព្រា ចានដែក មុងនិងសំលៀកបំពាក់ រួមទាំងអំណោយជាច្រើនមុខទៀត។
ដោយ ប៊ុនរដ្ឋា





































