កំពង់ធំ=នៅសាលាបឋមសិក្សាស្ពឺក្នុងភូមិម្ស៉ាក្រង ឃុំម្ស៉ាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្ពោធរបងសាលា បន្ទប់ទឹកក្រោមអធិតីភាពឯកឧត្តមឧត្តមសេនីយ៍ ហង្ឃថុលមេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឃុន ប៊ុនហូមេបញ្ចាការកងរាជអាវុធហត្ថស្រុកស្ទោងព្រមទាំងលោកយាយ លោកតា លោកគ្រូអ្នកគ្រូសិស្សានុសិស្សជាច្រើនរយនាក់។ លោកគ្រូនាយកសាលាបានឡើងអានរបាយការណ៍រស្ដីពីរការខិតខំបង្ហាត់បង្រៀនប្អូនៗសិក្សានុសិស្សដែលទទួលបានលទ្ធផលល្អក៏ដោយសារការសហការគ្នារវាងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់បង្រៀនដោយមិនខ្លាចនឿយហត់រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។
ក្នុងឪកាសនោះដែរ លោកព្រំ សារ៉ាត ហៅខ្លី និងលោកស្រី ពៅ ចាន់រីណែត បានឧបត្ថម ថវិការ៣៦៨១២០០រៀល និងលោកវីរះសេនីយ៍ត្រី ឃុន ប៊ុនហូនិងភរិយា មេបញ្ចាការកងរាជអាវុធហត្ថស្រុកស្ទោង ឧបត្ថម២៧០២០០០រៀលនិងបានពីរសប្បុរសជនមួយចំនួន ទឹកប្រាក់ទាំងអស់បានចំនាយទិញជាសភារះផ្សេងៗដូចជាអង្ករ នំបុ័ង មីរ បុិច សៀវភៅ សំរាប់ចែកជូនលោកយាយ លោកតា លោកគ្រូអ្នកគ្រូ សិក្សានុសិស្សទាំងអស់ដោយចែកជូនដោយឯកឧត្តម ហង្ស ថុល ក្នុងនោះសិស្សក្រីក្រ
បំផុត៣៤នាក់ក្នុង១នាក់ទទួលបានអង្ករ២៥គីឡូក្រាម មីរ១៥កញ្ចប់ ត្រីខ១យួរ ប៉ិច សៀវភៅនិងថវិការ១០០០០រៀល លោកយាយលោកតា១នាក់ទទួលបាន១០០០០រៀល លោកគ្រូអ្នកគ្រូ២០នាក់១នាក់ទទូលបាន២០០០០រៀលព្រមទាំងសិស្ស៦០៣នាក់ក្នុង១នាក់ទទួលបាន១០០០រៀល។ ឯកឧត្តមហង្ស ថុលបានមានប្រសាសន៍លើកពីរបញ្ហា បាតុកម្មដែលធ្វើអោយសង្គមច្របូកច្របល់ដោយសារពលរដ្នមួយចំនួនជឿរតាមការញ៉ុះញង់ ជឿរតាមការឃោសនា ធ្វើអោយរាំងស្ទះក្នុងការអភិវឌ្ឍន៍
សង្គម ចំណែកឯការចែកអំណោយត្រូវបានចែកជូនចំពោះប្រជាពលរដ្នដែលក្រីក្រពិតប្រាកដកុំបន្លំឈ្មោះអ្នកមានថាជាអ្នកក្រីក្រដែលធ្វើអោយមានការច្រណែនពីរប្រជាពលរដ្នផ្សេងៗ ឯកឧត្តមក៏បានផ្ដាំផ្ញើរដល់លោកគ្រូអ្នកគ្រូទាំងអស់សហការគ្នាអោយបានល្អនិងខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សបន្ដទៀតដើម្បីអោយសិស្សទាំងនេះក្លាយជាទំពាំងស្នងឬស្សីសំរាប់សង្គមជាតិយើងនៅថ្ងៃអនាគតន៍។
ឯកឧត្តម ហង្ស ថុល ក៏បានបន្ដដំណើរទៅពិនិត្យស្ពានឈើមួយកន្លែងដែលចាស់ទ្រុទទ្រោមត្រូវការជួសជុសប្រើប្រាស់ជាបណ្ដោះអាសន្នក្នុងគំរោងអភិវឌ្ឍន៍ជាស្ពានបេតុងនៅថ្ងៃខាងមុខ និងបានបន្ដដំណើរទៅពិនិត្យស្ពានមួយកន្លែងទៀតដែលកំពុងសាងសងបាន៩០%ធ្វើពីរបេតុងដែលចំណាយថវិការអស់ជាង២៥០០០$ហើយថវិការទាំងនេះឯកឧត្តមហង្ស ថុលបានចំនាយថវិការផ្ទាល់ខ្លួនព្រមទាំងគៀងគរពីរមន្ទីរនានាជុំវិញខេត្ត សមាគមន៍កងរាជអាវុធហត្ថព្រមទាំងសប្បុរសជននានាទូទាំងខេត្តកំពង់ធំដើម្បីយកថវិការទាំងនេះមកកសាងស្ពានជួនប្រជាពលរដ្នបានប្រើប្រាស់ក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា ប្រជាពលរដ្នក៏បានថ្លែងអំណរគុណដល់ឯកឧត្តមដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្នពេលជួបទុកលំបាក់៕ ប៊ុន រដ្ឋា