កំពង់ធំ= ឧត្តម គង់វិមាន អញ្ចើញជាអធិតេយ្យភាពក្នុងពិធីបើកសម័យ ប្រឡង ទុតិយភូមិ ថ្នាក់ជាតិឆ្នាំ២០១៥ នៅមណ្ឌលប្រឡងហ៊ុន សែន អាចារ្យលាក់ ថ្ងៃទី២៤ សី ហា ឆ្នាំ២០១៥ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់មន្ត្រីអនុរក្ស មន្ត្រីសង្កេតការណ៏ នឹង
បេក្ខជនប្រឡង សញ្ញាប័ត្រទុតិយភូមិបាក់ឌុប ទាំងអស់ឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថ ភាព នឹងចំណេះដឹងដែលខ្លួនបានក្រេបជញ្ជក់អស់រយះពេលជាង១២ឆ្នាំ កន្លងមកនេះ ។ ដោយឡែកចំពោះមន្ត្រីអនុរក្ស នឹងមន្ត្រីសង្កេតការណ៏វិញ ត្រូវធ្វើយ៉ាងកុំឲ្យកើតមានបាតុភាពមិនល្អនៅក្នុងមណ្ឌលប្រឡង នឹងជាស វាងឲ្យបាននូវរាល់អំពើពុករលួយទាំងឡាយណាដែលនាំឲ្យជះឥទ្ធិពលល្អក្នុងពេលប្រឡង ព្រោះថាកន្លងមកស្ទើរតែរាល់ឆ្នាំតែងតែកើតមានបាតុភាពមិន ប្រក្រតីមួយចំនួនជាបន្តបន្ទាប់ ហើយមហាជនតែងធ្វើការរិះគន់ការរៀបចំ សម័យប្រឡង ។ ដូច្នេះក្នុងនាមជាអាជ្ញាធរ ថ្នាក់ដឹកនាំខេត្ត លោកពិត ជាមានការសោកស្ដាយនូវរាល់បាតុភាពទាំងនោះ ហើយលោកសង្ឃឹមថា ឆ្នាំនេះគឺឆ្នាំប្រឡងដែលរកឃើញនូវគុណភាពសិក្សាពិតប្រាកដ ។
សូមបញ្ជាក់ថា តាមការឲ្យដឹងពីលោកជូ វុនទ្ធី ប្រធានមន្ទីរអប់រំយុវ ជន នឹងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្នាំនេះ ក្នុងខេត្តកំពង់ធំ មាន មណ្ឌលប្រឡងចំនួន៧កន្លែង គឺទី១វិទ្យាល័យកំពង់ធំ,ទី២អនុវិទ្យាល័យ ហ៊ុន សែន អាចារ្យលាក់,ទី៣សាលាករុកោសល្យខេត្ត,ទី៤អនុវិទ្យាល័យដំ រីជាន់ខ្លា,ទី៥វិទ្យាល័យហ៊ុន សែន បល្ល័ង្គ,ទី៦វិទ្យាល័យស្ទឹងសែន នឹងទី៧ អនុវិទ្យាល័យថ្នល់បែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ៦មណ្ឌល,នឹងសង្គម ១មណ្ឌល ដែលមានបេក្ខជនសរុបចំនួន៣៥៧៨នាក់ ស្រី១៧ ៧៨នាក់ ស្វាយរិន១៥៥នាក់ ស្រី៨១នាក់ ។
ចុងក្រោយ ឧត្តម គង់វិមាន បានមានប្រសាសន៍កោតសសើរដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានបញ្ចេញសមត្ថភាពរបស់ខ្លួនបង្ហាត់បង្រៀន សិស្សរហូតបញ្ចប់ការសិក្សារ ឈានមកដល់ការបើកការប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សា និងបានផ្ដាំផ្ញើរ អោយសិស្សានុសិស្សទាំងអស់ខំបញ្ចេញសមត្ថភាព ផ្ទាលខ្លួនដើម្ពីប្រលងដណ្ដើមយក សញ្ញាប័ត្រទុតិយភូមិ នេះអោយបាន ប្រកបដោយគុណភាព សុក្រឹត យុត្តិធម៍ និង បំបាត់ចោលអំពើពុករលួយ ជាពិសេសសុំអោយប្អូនៗប្រលងជាប់ដោយសមត្ថភាពគ្រប់ៗគ្នា៕ប៊ុ ន រិទ្ធី







































