​ពលរដ្ឋ​ជាង​២៤៧ គ្រួសារ រស់នៅ​ភូមិ​ផ្សារ​ព្រំ ចំណុច​សំបុកចាប បាន​បដិសេធ ចំពោះ​សារព័ត៌មាន​មួយចំនួន​ផ្សាយ​មិន​ពិត ថា​ពួកគាត់​យល់ព្រម​ក្នុងការ​ដោះដូរ​ដី ទៅ​នៅ​កន្លែង​ដី​ថ្មី​

0

​ខេត្ត​ប៉ៃលិន​៖ នៅពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន បានចេញ​ផ្សាយ​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ត្រង់ចំណុច​សំបុកចាប ឃុំ​ស្ទឹង​កាច់ យល់ព្រម​ដោះដូរ​ដី ដែល​ពួកគាត់​រស់នៅ​សព្វថ្ងៃ ទៅ​រស់នៅ​កន្លែង​ថ្មី ដែល​ពួកគាត់​ទាំងនោះ​មិនបាន​ដឹង​តល់​តែ​សោះ ព្រមទាំង​រូបភាព សេង សុវណ្ណារិទ្ធ (6)ធ្វើការ​បដិសេធ​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ សីហា ឆ្នាំ​២០១៥ នេះ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះបាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ជាង​២៤៧​គ្រួសារ​ដែល​រស់នៅក្នុង​តំបន់​ឣា​ណា​ធិបតេយ្យ ចំណុច​សំបុកចាប ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន សូម​បដិសេធ​ដាច់​ឣ​ហាំង​ការ​ចំពោះ​សារព័ត៌មាន​មួយចំនួន ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ហើយ​សារ​ព័​ត៍​មាន​ទាំងនោះ ចេញផ្សាយ​នៅ​ថ្ងៃទី​២១ និង​ទី​២២ ខែសីហា ឆ្នាំ​២០១៥ នេះ ។ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បន្តថា​៖ ហើយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា រស់នៅ​លើដី​ឯកជន និង​ខ្វះ​អនាម័យ វា​មិន​ពិត​ឡើយ នេះ​ដោយសារ​មាន​ជនខិលខូច​មួយចំនួន​ដែលជា​អជ្ញាធរ​ជំនាញ​ស្រុក ខេត្ត បាន​ឃុ​ប​ឃឹ​ត​ជាមួយនិង​ឧក​ញ្ញ៉ា​ម្នាក់ ឈ្មោះ សេង ឈុន​ឡេង បាន​បំភ្លៃ​ការពិត ។ រូបភាព សេង សុវណ្ណារិទ្ធ (4)ពួកគាត់​បន្តថា​៖ តាមពិត​គឺ​អាជ្ញាធរ​ឃុំ ស្រុក​នៅ​ទីនោះ ពុំ​អនុញ្ញាតអោយ​រថយន្ត​ដឹក​សំរាម​ចូល​យក​សំរាម​នៅ​ទីតាំង ដែល​ពួកគាត់​បានរស់នៅ​នោះទេ ហើយ​មិនអោយ​ខាង​រដ្ឋ​ករ​ទឹក ត​ទឹកស្អាត​ចូល​ទីតាំង​ដែល​ពួកគាត់​ប្រើ​នោះដែរ ។ ពួកគាត់​បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​យើង​ថា​៖ ការដែល​អជ្ញាធរ​ស្រុក ខេត្ត បាន​អះអាងថា​ដី​ខាងលើ​ជា​របស់​ឧកញ៉ា​ឈ្មោះ សេង ឈុន​ឡេង គឺ​ពុំមាន​ចុះបញ្ជីរ​បណ្ណ​កម្ម​សិទ្ធ​នៅឡើយ​ទេ​តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ ហើយ​ចង់​រំលោភបំពាន​យក​ដី​របស់​ពួកគាត់​ដែល​រស់នៅ​ជាង​១០​ឆ្នាំនេះ ធ្វើជា​ប្លង់​កម្ម​សិទ្ធ​ដោយ​ដឹងថា​ដី​ខាងលើនេះ មានតម្លៃ​ថ្លៃ ដើម្បី​យកទៅ​បំរើ​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​របស់​ពួកគេ ។​, រូបភាព សេង សុវណ្ណារិទ្ធ (3)ពួកគាត់​បន្តទៀតថា ដី​ដែល​ពួកគាត់​រស់នៅ​គឺ​តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ ហើយ​ពួកគាត់​សុំ​បដិសេធថា​ពួកគាត់​មិនបាន​យល់ព្រម តាម​ការដោះដូរ​អោយទៅ​នៅ​កន្លែង​ផ្សេង​នោះឡើយ ហើយ​ទីតាំង​កន្លែង​ថ្មី ពួកគាត់​ពុំ​អាច​ប្រក​បរបរ​ចិញ្ចឹមជីវិត​រាល់ថ្ងៃ​បាន ដូច​ទីតាំង​ដែល​រស់នៅ​សព្វថ្ងៃ ។ ជាងនេះទៅទៀត ពួកគាត់​ក៏បាន​ធ្វើការ​ផ្តិតមេដៃ ដើម្បី​បដិសេធ​ផងដែរ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​សំណូមពរ​អោយ​មន្ត្រី​ជាតិ​គ្រប់លំដាប់​ថ្នាក់ ដែល​ពាក់ព័ន្ធ ពិសេស​សម្តេច​តេ​ជោ ហ៊ុនសែន និង លោកជំទាវ មេត្តាជួយ​រក​យុត្តិធម៌​អោយ​ពួកគាត់ ដែលជា​ប្រជារាស្ត្រ​ស្លូតត្រង់​ទាំងអស់គ្នា​ផង និង​សូម​សម្តេច ហ៊ុន សែន មេត្តាជួយ​សំរួល​និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដល់​ពួកគាត់​ដោយ​ក្តី​អនុគ្រោះ ដោយយោង​តាមច្បាប់​កាន់កាប់​ដីធ្លី​ដែល​ចេញ​ក្នុង​ឆ្នាំ​២០១២ ។
​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកយកព័ត៌មាន​កម្ពុ​ជាថ្មី មិនអាច​សុំ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក កើត សុធា អភិបាល​នៃ​អភិបាលខេត្ត​ប៉ៃលិន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល ៕ រូបភាព សេង សុវណ្ណារិទ្ធ (2)